ថ្នាំទិព្វរបស់ យ៉េន ឌីណា គឺ ភរិយានេះហើយ
បងរត់ថែមមួយជុំទៀតទៅ ចាំចូលហ្វឹកហាត់, នេះគឺជាសំដីរបស់ប្រពន្ធ យ៉េន ឌីណា គ្រាដែលអ្នកនាងតែងតែទៅមើលប្តីហ្វឹកហាត់ជាប្រចាំនៅក្លឹប អេ ភូថង នៅក្នុងបរិវេណកីឡដ្ឋានជាតិអូឡាំពិក។ គួររំលឹកថា ចាប់តាំងពី យ៉េន ឌីណា បានរៀបអាពាណ៍ពិពាណ៍មក ការឡើងសង្វៀនប្រកួតរបស់គេភាគច្រើនគឺទទួលបានជ័យជំនៈសឹងតែគ្រប់សមរភូមិហើយថ្មីៗនេះក៏ទើបតែឈ្នះបានខ្សែក្រវ៉ាត់១គ្រឿងបន្ថែមទៀតមករក្សាទុកផងដែរ។
ជាមួយគ្នានោះ ក៏មានមិត្តភ័ក្រក៏ដូចជាប្រិយ៍មិត្តគាំទ្រ យ៉េន ឌីណា ជាច្រើនបានសរសើរនិងលើកទឹកចិត្តដល់រូបគេថា ពិតជាមានសំណាង ដែលមានប្រពន្ធចេះទុកដាក់ ហើយថែមទាំងជំរុញអោយស្វាមីរបស់ខ្លួនប្រឹងប្រែងហ្វឹកហាត់ដើម្បីឡើងសង្វៀនប្រកួត ដោយខុសពីប្រពន្ធកីឡាករមួយចំនួនទៀត នៅពេលដែលរៀបអាពាណ៍ពិពាណ៍ហើយ ច្រើនតែគ្រួសារមិនអោយឡើងប្រកួត និងជំរុញអោយស្វែងរកមុខរបរថ្មី ព្រោះគិតថាបានប្តីជាកីឡាករខ្មាស់អ្នកជិតខាង។
សូមបញ្ជាក់ថា នេះគ្រាន់តែជាមួយផ្នែកមួយដែល MSR SPORT បានឃើញផ្ទាល់ភ្នែក និង ស្តាប់លឺផ្ទាល់ត្រចៀកទៅលើប្រពន្ធរបស់ យ៉េន ឌីណា ដែលប្រឹងប្រែជំរុញនិងលើកទឹកចិត្តស្វាមីរបស់ខ្លួនឲ្យសង្វៀន ហើយក៏សង្ឃឹមថា រាល់ប្រពន្ធកីឡាករគុនខ្មែរគួរតែយកគំរូដូចប្រពន្ធ យ៉េន ឌីណា ដើម្បីលើកទឹកចិត្តប្តី និងគាំទ្រប្តីគ្រប់សមរភូមិប្រកួត៕