Pep Guardiola ផ្ញើរពាក្យផ្តែផ្តាំទៅ Barcelona អោយត្រៀមខ្លួនពេល Messi ចាកចេញពី Camp Nou
គ្រូបង្វឹកជោគជ័យក្នុងវិស័យបាល់ទាត់ Pep Guardiola ព្រមានដល់ក្លឹបចាស់ Barcelona អោយត្រៀមផ្លូវក្រោយសំរាប់ក្រុមនៅពេលដែលគ្មានវត្តមានរបស់ Leo Messi ព្រោះម្ចាស់ពាន Ballon d’Or ៦សម័យមិននៅទីនេះរហូតនោះទេ។
គ្រូបង្វឹកជនជាតិអេស្បា៉ញលើកឧទាហរណ៏ការចាកចេញរបស់ Ronaldo ដែលចាកចេញពី Real Madrid ទៅកាន់ Juventus កាលពីឆ្នាំ ២០១៨ មកចង្អុលបង្ហាញ។
គ្រាដែល CR7 ចាកចេញនៅពេលនោះធ្វើអោយ Real Madrid ចលាចលធ្លាក់ទំរង់ជាខ្លាំងនៅប្រព័ន្ធបំរើនិងប្រយុទ្ធ ដែលធ្វើអោយក្រុមស្តេចសឈ្នះត្រឹមតែពាន FIFA Club World Cup មួយប៉ុណ្ណោះ ហើយថែមទាំងធ្វើការផ្លាស់ប្តូរគ្រូបង្វឹក ៣រូបផ្សេងទៀត រហូតដល់កោះហៅ Zidane ត្រឡប់មកជួយក្រុមវិញជាបន្ទាន់។
លោក Pep តែងបារម្ភពីក្លឹបចាស់របស់ខ្លួនក៏ដូចជាទទួចអោយថ្នាក់ដឹកនាំ ត្រូវគិតគូរកែលម្អក្រុមមុនពេលដែល Leo Messi ត្រូវចាកចេញពីទឹកដី Camp Nou។
Pep Guardiola បានបញ្ចាក់ទៀតថា នៅពេលដែលគ្មាន Messi ក្រុមអ្នកមានបុណ្យត្រូវការពេលច្រើនដើម្បីកសាងធនធានកីឡាករនិងទំរង់លេងម្តងទៀត ព្រោះរជ្ជកាលមាសរបស់ Messi មិនងាយរកបានទេ វាប្រៀបដូចកាល Real Madrid មាន Ronaldo ដូច្នេះដែរ។
នៅពេល Pep ដើរចេញពី Barcelona លោកនៅតែជោគជ័យលើវិថីជាគ្រូបង្វឹកដោយជួយ Bayern Munich ឈ្នះពាន Bundesliga ៣សម័យជាប់គ្នានិង FIFA Club World Cup មួយលើកដែរ និងបច្ចុប្បន្នជួយ Manchester City ឈ្នះពាន Premier League ២សម័យជាប់គ្នានិង FA Cup មួយលើកដែរ ដូច្នេះទើបគាត់ក៏ចង់អោយអតីតក្រុមរបស់លោកនៅតែបន្តភាពខ្លាំងក្រោយពេលអត់មាន Messi៕