លោក Jose Mourinho សន្យាថានឹងដឹកនាំក្រុម Spurs ប្រកបដោយឆន្ទៈនិងហិច្ឆតាជួយអោយក្រុមត្រឡប់មកកាន់ភាពខ្លាំងសាឡើងវិញ
(BC-99)
Jose Mourinho បានសន្យាថានឹងធ្វើគ្រប់យ៉ាងដើម្បីដឹកនាំ Tottenham Hot Spur អោយបានល្អជាទីបំផុតក្នុងអំឡុងពេលដែលលោកបានផ្តល់ការសម្ភាសន៍ជាលើកដំបូងក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹប។
អតីតអ្នកចាត់ការក្រុមបិសាចក្រហមរូបនេះក៏បានអះអាងដែរថាលោក “មិនអាចរីករាយសប្បាយចិត្តជាងនេះបានទេបន្ទាប់ពីចូលកាន់តំណែងរបស់លោក Mauricio Pochettino ។ គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះបានបន្តថា លោកមានការគោរពដល់គ្រូបង្វឹកចាស់ ជាពិសេសគឺស្នារដៃរបស់គាត់ដែលបានជួយអោយក្រុមមានការរីកចម្រើននិងនាំក្រុមទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ។
លោក Mourinho បានដឹកនាំក្រុមហ្វឹកហាត់ជាលើកដំបូងដើម្បីសមជើងមុនពេលដែលពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដី Upton Park របស់ញញួរយក្ស West Ham United នៅចុងសប្តាហ៍នេះដើម្បីប្រកួតក្នុងក្របខ័ណ្ឌ Premier League ។ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានលើកឡើងទៀតផងដែរថា លោកនឹងខិតខំអោយអស់ពីសមត្ថភាពដើម្បីធ្វើការកែរប្រែក្រុមនេះសារជាថ្មី។
ភារកិច្ចបន្ទាប់របស់លោកគឺត្រូវដឹកនាំក្រុមមាន់ខ្នាយមាសចាំទទួលភ្ញៀវមកពីក្រិច Olympiacos មុនពេលដែលគាត់ត្រូវប្រឈមមុខជាបន្តជាមួយ Bournemouth នៅចុងខែ វិច្ឆិការ និងការប្រកួតដ៏ធំជាមួយអតីតក្លិបចាស់របស់ខ្លួនគឺ Manchester United នៅដើមខែធ្នូ។