![](https://www.msrsport.com/wp-content/uploads/2020/12/klopponjota-1.jpg)
Klopp ថា ចង់បាន Jota តាំងពីលេងបានមួយប្រកួតឲ្យ Wolves
លោក Jurgen Klopp អ្នកចាត់ការ Liverpool បង្ហើបថា មានចំណាប់អារម្មណ៍លើ Diogo Jota តាំងពីឆ្នាំ២០១៧ម្ល៉េះ ក្រោយបង្ហាញខ្លួនបានមួយប្រកួតសម្រាប់ Wolverhampton។
រឿងរ៉ាវនេះត្រូវបានទម្លាយឡើងបន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់ខាងលើផ្លាស់ទៅ Anfield ដើមរដូវកាលនេះពី Wolves ដែលបានសាងភាពលេចធ្លោជាមួយ Raul Jimenez និង Conor Coady។
នៅ Liverpool ចាប់ពីខែកញ្ញា មកដល់បច្ចុប្បន្ន Jota រកបាន៩គ្រាប់ពីការចូលលេង១៤ប្រកួត បូករួមទាំងហ៊ែតទ្រីកក្នុងសំណាញ់ Atlanta នៅ UEFA Champions League។
នេះជាភាពលេចធ្លោមួយក្នុងចំណោមខ្សែប្រយុទ្ធបីរូបទៀត គឺ Mohamed Salah, Sadio Mane និង Roberto Firmino ដែលអ្នកទស្សនាដាក់ឈ្មោះថា the Big 3។
លោក Klopp ថ្លែងប្រាប់ UEFA.com បែបនេះ “៖គេស្ថិតក្នុងរ៉ាដារបស់ខ្ញុំតាំងពី៣ឆ្នាំមុនម្ល៉េះ។ និយាយឲ្យត្រង់ទៅ ខ្ញុំចាប់អារម្មណ៍គេតាំងពីទើបចូលលេងឲ្យ Wolves បានមួយប្រកួត។ គេគឺជាកីឡាករដ៏អស្ចារ្យម្នាក់មិនថា នៅទីណាទេ។ គេធ្វើព្យុះធ្វើភ្លៀងនៅទីនោះ។”
![](https://www.msrsport.com/wp-content/uploads/2020/12/klopponjota-2.jpg)
LIVERPOOL, ENGLAND – SEPTEMBER 28: Diogo Jota of Liverpool celebrates with teammate Fabinho after scoring his sides third goal during the Premier League match between Liverpool and Arsenal at Anfield on September 28, 2020 in Liverpool, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Jason Cairnduff – Pool/Getty Images)
អ្នកចាត់ការជនជាតិអាល្លឺម៉ង់ក៏បានសរសើរពីភាពជាអាជីព និងភាពច្នៃប្រឌិតបូករួមទាំងការប្រឹងប្រែងរបស់គេ៕