អង្គរថាយហ្គឺរ យកឈ្នះ អគ្គីសនីកម្ពុជា រក្សាកំណត់ត្រាមិនចាញ់
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នាសប្តាហ៍ទី៦ ដោយក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ បានយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ ទល់ ១ នាកីឡដ្ឋាន អេសអរយូ ខេត្តសៀមរាប។
នាវគ្គទី១ ម្ចាស់ផ្ទះបានធ្វើការនាំមុខ ៣គ្រាប់ រកបានដោយកីឡាករ ឈង់ ប៊ុនណាត នៅនាទី១០ ស្របពេលកីឡាករមាឌធំ Da Cruz រកបាននៅនាទី៣០ និងកីឡាករ ATA រកបាននៅ ៤នាទីបន្ទាប់។ ក្នុងជំនួបដតានតឹងនេះ ក្រុមភ្ញៀវ បានធ្វើការសម្រុកយ៉ាងខ្លាំងនៅវគ្គទី២ ដោយបង្កើតឳកាសជាច្រើនលើកច្រើនសារ រហូតតាមបានមួយគ្រាប់មកវិញ ដោយកីឡាករ ចិន វណ្ណៈ នៅនាទី៨៣។
ដូច្នេះ អង្គរថាយហ្គឺរ បានបន្តកំណត់ត្រាមិនចាញ់ ៧ ប្រកួតជាប់គ្នា ដោយស្មើម្តង និងឈ្នះ ៦ ដង កំពុងឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ខណៈដែល ភ្នំពេញក្រោន តាមពីក្រោយដោយមាន ១២ពិន្ទុ ក្នុងដៃ ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំងអស់៕