ទីបំផុតលោក Diego Simeone តាមទិញបានកីឡាកររួមជាតិពី Udinese
ក្លឹប Atletico Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខារបស់កីឡាករ Rodrigo De Paul ដែលបានចូលរួមជាមួយក្រុមរបស់លោក Diego Simeone ពី Udinese ក្នុងកិច្ចសន្យា ៥ ឆ្នាំបន្ទាប់ពីបានទទួលការព្យាបាលនៅទីក្រុង Buenos Aires កាលពីថ្ងៃចន្ទ។
កាលពីឆ្នាំ ២០១៣ Simeone ធ្លាប់បានអះអាងថា De Paul គឺជាមនុស្សម្នាក់ដែលមានទេពកោសល្យបំផុតក្នុងប្រទេសអាហ្សង់ទីននិងជាអ្នកឈានមុខគេយ៉ាងលឿនក្នុងរយៈពេល ៨ ឆ្នាំ។
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៧ឆ្នាំរូបនេះ បានអភិវឌ្ឃន៍ខ្លួនជាកីឡាករសំខាន់ក្នុងក្រុមជម្រើសជាតិកំឡុងពេលជោគជ័យនៃពានរង្វាន់ Copa America។ ម្យ៉ាងវិញទៀត រូបគេបានក្លាយជាគោលដៅដ៏យូរអង្វែងសម្រាប់ក្រុម Atletico ស្របពេលបានបង្ហាញទម្រង់លេងល្អនៅក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុនដោយរកបាន ៩ គ្រាប់និងក្នុងការបង្ហាញខ្លួន ១០ លើក៕