សុខ ធី ដណ្តើមខ្សែក្រវាត់ ខណៈ សែន រ៉ាដេត និង សុខ រិទ្ធ សុទ្ធតែមានវត្តមាននៅក្នុងកម្មវិធី WLC
កម្មវិធី WLC – World Lethwei Championship របស់ភូមា ដែលធ្វើឡើងនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២០ នាទឹកដីកម្ពុជាជាលើកដំបូងនឹងមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WLC រវាងកីឡាករ សុខ ធី ជាមួយកីឡាករព័រទុយហ្គាល់ Antonio Feria នឹងមានវត្តមានកីឡាករគុនខ្មែរជាច្រើនរូប ដូចជា សែន រ៉ាដេត និង សុខ រិទ្ធ ជាដើម ។
លោក ហ៊ុន ចាន់រាជ ដែលជាអ្នករៀបចំកម្មវិធីនេះបានប្រាប់មកកាន់ MSR SPORT ថា ការប្រកួតនេះមានការដណ្តើមខ្សែក្រវាត់ចំនួនពីរគូគឺ សុខ ធី ដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយ Antonio និងមានការប្រកួតដណ្តើមខ្សែក្រវាត់ ប្រាក់មួយទៀតរវាងកីឡាករគុនខ្មែរ ។ ម្ចាស់ក្លិប Cambodian Top Team បន្ថែមថា កីឡាករគុនខ្មែរ សុខ រិទ្ធ និង សែន រ៉ាដេត ក៏មានវត្តមានក្នុងការប្រកួតនោះដែរ ដោយដៃគូរបស់ពួកគេនឹងធ្វើការបង្ហាញជូននាពេលខាងមុខនេះ ។
ស្តាប់លំអិតសម្រាប់កម្មវិធីនេះ ៖
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលកម្មវិធីរបស់ភូមា WLC – World Lethwei Championship បានរៀបចំឡើងនៅទឹកដីកម្ពុជា ខណៈកន្លងមកក៏កីឡាករគុនខ្មែរជាច្រើនរូបចេញទៅប្រកួតកម្មវិធីនេះដល់ទឹកដីភូមាផ្ទាល់ផងដែរ ដូចជា រឿង សោភ័ណ្ឌ ពេជ្រ ម្ទេសខ្មាំង ម៉ន សាម៉េត សុខ រិទ្ធ ឯម សុធី រិន សារ័ត្ន អេលីត ភក្តី និងកីឡាការិនី នៅ ស្រីពៅ ជាដើម ៕