Cristiano Ronaldo បង្កើតកំណត់ត្រាប្រវត្តិសាស្រ្ត២ក្រោយស៊ុតបញ្ចូលទី២គ្រាប់កាលពីម្សិលមិញ
កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ ក្នុងជំនួបដែល Juventus យកឈ្នះ Fiorentina ៣ទល់នឹង០ នៅក្របខ័ណ្ឌ Series A។
២គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ខណៈខ្សែការពារវ័យក្មេង De Ligt រកបានគ្រាប់ទី៣ នៅនាទី៩០+១។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការស៊ុត២គ្រាប់បានធ្វើឱ្យកីឡាករដែលជិតឈានចូលវ័យ៣៥នៅ២ថ្ងៃខាងមុខទៀតក្លាយជាកីឡាករដំបូងរបស់ Juventus ដែលស៊ុតបញ្ចូលទី៩ប្រកួតជាប់គ្នាគិតចាប់តាំងពី David Trezeguet ធ្វើបានក្នុងខែធ្នូ ឆ្នាំ២០០៥មក។
សម្រាប់កំណត់ត្រាមួយទៀតគឺ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យក៏បានឡើងមកឈរនៅលេខរៀងទី៣ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់នៅក្នុងពិភពបាល់ទាត់ពោលគឺ ៧២២គ្រាប់ ដោយតាមពីក្រោយវីរបុរស Pele (៧៦៧គ្រាប់) និង Romario (៧៣៤គ្រាប់) តែប៉ុណ្ណោះ។
គួរឱ្យដឹងថា គិតមកទល់ពេលនេះក្រុមរហស្សនាមសេះបង្កង់បន្តឈរនៅកំពូលតារាងដដែលដោយមាន៥៤ពិន្ទុនៅក្នុងដៃតាមពីក្រោយដោយ Inter Milan ដែលមាន៥១ពិន្ទុ។
ទស្សនាវីដេអូហាយឡាយ៖