Hugo Lloris និងជាសះស្បើយពីរបួសនៅខែកុម្ភៈ តែលោក Mourinho មិនសូវចាប់អារម្មណ៏នោះទេ
ជិត៤ខែហើយដែលមាន់ខ្នាយមាស Tottenham Hotspur ចេញប្រកួតដោយគ្មានអ្នកចាំទីដៃទីមួយ Hugo Lloris ដែលមានបញ្ហាដោយសាររបួស គ្រានោះគឺ Spur កំពុងស្ថិតក្រោមការដឹកនាំរបស់លោក Mauricio Pochettino នៅឡើយ។
អំឡុងពេលដែលគ្មានវត្តមានរបស់កីឡាករ Hugo Lloris ទាំងគ្រូចាស់និងគ្រូថ្មី Jose Mourinho បានដាក់អ្នកចាំទីដៃទីពីរជំនួសមកវិញគឺកីឡាករ Gazzaniga ១៥ប្រកួតកន្លងទៅនៅ Premier League ដែលគេចូលបំពេញតួនាទីបានរបូតគ្រាប់បាល់រហូតដល់ទៅ ២៣គ្រាប់ និងបិទមិនអោយគេស៊ុតចូលតែមួយប្រកួតប៉ុណ្ណោះ។
ប៉ុន្តែថ្មីៗក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា Lloris បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញហើយ ដោយសង្ឃឹមថារូបគេនិងអាចចូលលេងវិញបាននៅខែក្រោយ។
មានន័យថាអ្នកចាំទីជនជាតិបារាំងនិងអាចចូលចាប់បាល់វិញបាននៅខែក្រោយនេះដែលស្ថិតក្រោមទំរង់នៃការដឹកនាំរបស់គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ តែក្នុងនោះលោក Jose Mourinho មិនបានផ្តល់ព័ត៌មានជាក់លាក់ពីពេលវេលាចូលលេងរបស់ Lloris នោះទេ គ្រាន់តែដឹងថាគេនិងសះស្បើយនៅខែកុម្ភៈខាងមុខ។
គួរបញ្ចាក់ថា Lloris បានអវត្តមានដោយសាររបួសបាក់ដៃដែលមិនគួរឱ្យជឿពេលប្រកួតជាមួ Brighton & Hove Albion កាលពីខែតុលាកន្លងទៅ៕