ម្ចាស់ខ្សែក្រវាត់ WBA កូនខ្មែរ-អាមេរិក អេរិក ប៉ែន ឡើងការពារខ្សែក្រវាត់លើដំបូង
កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន នឹងឡើងការពារខ្សែក្រវាត់ WBA ASIA South Heavyweight របស់គេតទល់នឹងជើងខ្លាំងសកលរបស់ប្រទេសឥណ្ឌូនេស៊ី Alexander Bajawa នាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅទីក្រុង ម៉ាលីន ប្រទេសហ្វីលីពីន ។
កីឡាករ Alexander Bajawa ដែលត្រូវមកដណ្តើមខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់កូនខ្មែរកើតនៅទឹកដីខេត្តកំពតរូបនេះមានប្រវិត្តប្រកួតឈ្នះ ៤៣ ចាញ់ត្រឹមតែ១០ដង និងស្មើ៤ដង មានវ័យ ៣៧ ឆ្នាំ ចំណែក អេរិក ប៉ែន មានបទពិសោធប្រកួតអាជីព៥ដងឈ្នះទាំង៥ដង ខណៈប្រកួត ចុងក្រោយឈ្នះពិន្ទុកីឡាករកូរ៉េ Hoo Won Lee នាទីក្រុង បាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០១៩ ។
សូមបញ្ជាក់ថា ខ្សែក្រវាត់ WBA ASIA South Heavyweight កីឡាករ អេរិក ប៉ែន ដណ្តើមបានពីកីឡាករឥណ្ឌូនេស៊ី Satria Antasena ដោយផ្តួលក្នុងទឹកទី១ នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ៕