Real Madrid បានដាក់តម្លៃខ្លួន Pogba ថ្លៃជាងមុន ក្រោយពីចចារលើតម្លៃខ្លួនលើកទី១បរាជ័យ
អធិរាជស Real Madrid នៅតែអន្ទងចង់បាន Paul Pogba ពីក្រុមបិសាចក្រហម Manchester United ខណៈដែលលើកនេះ Real Madrid បានដាក់តម្លៃខ្លួន Pogba ១៥០លានអឺរ៉ូ បន្ទាប់ពីតម្លៃខ្លួនលើកទី១ចំនួន៨០លានអឺរ៉ូ ត្រូវបានបិសាចក្រហមច្រានចោល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ បើយោងទៅតាមកាសែត “L’Equipe” បានចេញផ្សាយថា លោក Florentino Perez ដែលជាប្រធានរបស់ក្លឹប Real Madrid នៅតែមានឆន្ទៈចង់បានប្រុសម៉ៅរូបនេះ ស្របពេលដែលលោកហ៊ានចំណាយប្រាក់១៥០លានអឺរ៉ូសម្រាប់ខ្សែបម្រើកណ្តាល។ ដោយឡែក United នៅតែមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យ Pogba ចាកចេញ ខណៈដែលក្លឹបកំពុងដឹងច្បាស់ណាស់ថា Pogba មានអារម្មណ៍មិនសប្បាយចិត្តជាមួយនិងក្លឹប។ រីឯលោក Zidane ក៏នៅតែមានបំណងចង់បន្ថែមកីឡាករ Pogba ទៅនឹងខ្សែបម្រើថ្មីរបស់គាត់ផងដែរ៕