PSG ត្រៀមឱ្យ Neymar ចាកចេញនៅរដូវក្តៅនេះ
(BC-99)
PSG ត្រៀមរួចជាស្រេចដើម្បីទុកឱកាសឱ្យ Neymar ចាកចេញពីក្លិបនៅរដូវក្តៅនេះប្រសិនបើក្លិបដទៃទៀតហ៊ានផ្តល់តម្លៃចំនួន ចំនួន 198 លានផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សារព័ត៌មានបារាំង L’Equipe បានរាយការណ៍ថាតារាបាល់ទាត់របស់ប្រេស៊ីលអាចនឹងចាកចេញពីក្លឹបយក្យមួយនេះបន្ទាប់ពីលោក Al-Khelaifi បានប្រាប់សារព័ត៌មានដដែលនេះថា៖ “ជាកីឡាករបាល់ទាត់គេត្រូវតែមានការទទួលខុសត្រូវអោយបានខ្ពស់។ ពួកគេគួរតែធ្វើច្រអ្វីៗដែលមានប្រយោជន៍ច្រើនជាងនេះ។ ពួកគេពុំគួរនៅទីនេះដើម្បីតែផ្គាប់ចិត្ដខ្លួនឯងនោះទេ។ ហើយប្រសិនបើពួកគេមិនយល់ស្រប នោះទ្វារនៅបើកចំហ។ ខ្ញុំមិនចង់មានកីឡាករតួរឯកនៅទីនេះទៀតទេ “។
Neymar បានបំបែកកំណត់ត្រាការផ្ទេរក្នុងតម្លៃ 198 លានផោនពីក្លឹប Barcelona មក PSG ក្នុងឆ្នាំ 2017 ។ នៅពេលនេះរូបគេកំពុងតែមានការជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរដ៏ធំទៅកាន់ Real Madrid បើទោះបីជារូបគេផ្ទាល់ធ្លាប់អះអាងថាមិនមានចំណាប់អារម្មណ៍ទៅលេងនៅឯ Bernabeu ក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ដែរថាកីឡាករវ័យ 27 ឆ្នាំរូបនេះកំពុងតែរងរបួសកជើងនិងបានដកខ្លួនចេញពីការប្រកួតខណៈដែល ប្រេស៊ីល កំពុងធ្វើជាម្ចាស់ផ្ទះប្រកួតដណ្តើមពានរង្វាន់ជើងឯក Copa America 2019។ ហើយបច្ចុប្បន្នដែរនេះរូបគេកំពុងជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ផ្លូវច្បាប់ពីបទចាប់រំលោភស្ត្រីម្នាក់នៅក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុងប៉ារីសកាលពីខែមុន។