រម្លឹកព្រិត្តិការណ៍ Copa America 2015
Copa America 2015 គឺជាព្រិត្តិការណ៍លើកទី៤៤នៅទ្វីបអាមេរិចខាងត្បូងដែលគ្រប់គ្រងដោយសហព័ន្ធ COMEMBOL ។ ឈីលី គឺជាម្ចាស់ផ្ទះបន្តវេនជំនួស ប្រេស៊ីល ដែលបានសុំលើកពេលដោយតែប្រទេសនេះមានកម្មវិធីធ្វើច្រើនពេកដូចជា World Cup 2014 ទើបតែបញ្ចប់ទៅជាដើម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម៉ិកស៊ីកូ នៅតែមិនអាចកាត់ផ្តាច់បានពីអាមេរិចខាងត្បូង តែម្តងនេះគេបានអញ្ជើញ ចាម៉ៃកា អោយមកចូលរួមវិញម្តង។
ក្រោយពីប្រកួតជម្រុះតាមពូលទៅតាមលំនាំដូចសព្វដង នៅវគ្គ៨ក្រុមចុងក្រោយគេបានឃើញ ឈីលី ដែលជាម្ចាស់ផ្ទះបានទម្លាក់ក្រុមការពារដំណែងជើងឯករដូវកាលចាស់ យូរូក្វាយ ចោលនិងឡើងទៅជួប ប៉េរូ ដែលបានទម្លាក់ បូលីវី។ នៅម្ខាងទៀត អាហ្សង់ទីន បានទម្លាក់ក្រុម កូឡំប៊ី ដោយបាល់កាត់ក្តី១១ម៉ែត្ររួចឡើងទៅជួប ប៉ារ៉ាក្វាយ ដែលបានទម្លាក់ ប្រេស៊ីល ដោយបាល់កាត់ក្តី១១ម៉ែត្រដែរ
ដូចនេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគេក៏បានឃើញជាបន្តថា ឈីលី បានប្រកួតឈ្នះ ប៉េរូ ២-១ រីឯ អាហ្សង់ទីន បានលត់ ប៉ារ៉ាក្វាយ យ៉ាងចាស់ដៃ ៦-១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅវគ្គផ្តាច់ព្រ័ត្រ ម្ចាស់ផ្ទះ ឈីលី បានទប់ជាប់ការវាយសម្រុករបស់ អាហ្សង់ទីន បានចំនួនពេញពីរម៉ោង ដោយលទ្ធផល ០ ស្មើ។ ការអនុវត្តន៍លើការកាត់ក្តីដោយបាល់១១ម៉ែត្រក៏បានធ្វើឡើង។ ស៊ុត៣គ្រាប់ដំបូងមានតែ Messi ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានសម្រេច ខណៈដែល ឈីលី ស៊ុត៤គ្រាប់ចូលទាំងអស់។ ឈីលី ក៏បានឈ្នះពានរង្វាន់ Copa America 2011 នេះនិងជាកំណត់ត្រាលើកដំបូងរបស់ពួកគេផងដែរដែលបានឈ្នះវា។
មានកីឡាករ២រូបដែលបានស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេចំនួន៤គ្រាប់គឺ កីឡាករម្ចាស់ផ្ទះ Eduardo Vargas និងកីឡាករ ប៉េរូ Paolo Guerrero ដែលបានការពារពានរង្វាន់ឯកត្តជននេះបានពីរដូវកាលមុនផងដែរ។