ក្លឹប Ajax Amsterdam យល់ព្រមអោយ Hakim Ziyech ស្វែងរកទ្រនំថ្មីសំរាប់រដូវកាលក្រោយ
លោក Marc Overmars នាយកប្រតិបត្តិផ្នែកកីឡារបស់ Ajax Amsterdam បានចេញមកបញ្ចាក់ថា Hakim Ziyech និងចាកចេញពីក្លឹបនៅបញ្ចប់រដូវកាលនេះ។
ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរបស់ក្រុមជំរើសជាតិម៉ារ៉ុករូបនេះ ធ្វើបានល្អខ្លាំងណាស់រដូវកាលនេះ ដោយរុញច្រាន Ajax អោយលេងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ មិន្តែប៉ុណ្ណោះ អាចរកគ្រាប់បាល់បាន ២១គ្រាប់ បញ្ចូលបាល់អោយដៃគូរស៊ុតបញ្ចូលទីបាន ២៤លើក អោយក្រុមដើម្បីក្លាយជាជើងឯក Eredivisie ជាលើកទី ៣៤ទៀតផង។
ការចាកចេញលើកនេះរបស់ Ziyech ធ្វើអោយក្រុមធំៗនៅអង់គ្លេសដូចជា បិសាចក្រហម Manchester United កាំភ្លើងធំ Arsenal និង ហង្សក្រហម Liverpool ចង់បានរូបគេមកចូលរួមខ្លាំងណាស់។ សូម្បីតែគូរប្រជែងនៅលីកអាល្លឺម៉ង់ Bayern Munich និង Borussia Dortmund ក៏ចង់បានកីឡាករវ័យ ២៦ឆ្នាំ មកជំនួសដំណែងរបស់ Arjen Robben និង Christian Pulisic ផងដែរ។
យ៉ាងណាក៏ដោយក៏អតីតកីឡាកររបស់ក្លឹប Twente ម្នាក់នេះនៅមិនទាន់សំរេចចិត្តពីអនាគត់របស់គេថាតើគួរជ្រើសរើសក្លឹបមួយណាដែរ។ ទោះបីស្ថិតនៅជាមួយ Ajax ត្រឹម ៣ឆ្នាំក៏ពិតមែន តែស្នាដៃកន្លងមកបានធ្វើអោយប្រិយមិត្តរាប់ម៉ឺននាក់ពិបាកទទួលយកការចាកចេញនេះណាស់៕