ក្លិប វិសាខា បង្ហាញឯកសណ្ឋានថ្មីទី៣ សម្រាប់រដូវកាល២០២១
ក្លិបបាល់ទាត់ វិសាខា បានបង្ហាញឯកសណ្ឋានថ្មីទី៣ សម្រាប់ប្រើប្រាស់ក្នុងរដូវថ្មី ២០២១ បន្ទាប់ពីប្រើឯកសណ្ឋានគម្រប់ខួប៥ឆ្នាំ ក្នុងការប្រកួតកន្លងមក ។
ការចាប់ផ្តើមរដូវកាលនេះទើបបាន១ប្រកួតស្មើ ០ ទល់ ០ ជាមួយ Tiffy Army ក្លិប វិសាខា ប្រើប្រាស់ឈុត THE 5TH YEAR ANNIVERSARY JERSEY គឺជាឯកសណ្ឋានថ្មី និងជាឈុតពិសេស ក្នុងជំនួបបើករដូវកាលថ្មី ។
សូមបញ្ជាក់ថា ក្លិប វិសាខា ទើបលេង១ប្រកួតតែប៉ុណ្ណោះ ក្នុងរដូវកាលនេះ បន្ទាប់ពីមានបញ្ហាកូវីដ១៩ ខណ:ការប៉ះ អគ្គិសនី សប្ដាហ៍នេះក៏ត្រូវពន្យាពេលទៀត ៕