កីឡាករថៃបង្ហើបថាសង្វៀនស្រុកខ្មែរធ្វើអោយពួកគេមានជីវភាពធូរធា
បច្ចុប្បន្នកម្មវិធីប្រដាល់ក្នុងទឹកដីប្រទេសកម្ពុជាតែងតែមានការប្រកួតមិត្តភាពអន្តរជាតិដោយភាគច្រើន គឺកីឡាករគុនខ្មែរត្រូវប៉ះកីឡាករបរទេស (ថៃ) ដែលមិនក្រោម១០នាក់ទេក្នុងសប្តាហ៍ដែលពួកគេបានមក កើបលុយពីកម្ពុជាទៅវិញ ។
កីឡាករថៃ នឹងត្រាក់កាន ដែលធ្លាប់មកប្រកួតនៅកម្ពុជាជាង២០ដងបានប្រាប់មកកាន់ MSR ថាការមក ប្រកួតនៅកម្ពុជាពិតជាជួយដល់ជីវភាពរបស់គេខ្លាំងមែន ដោយក្រៅពីការធ្វើស្រែចម្ការ និងរកស៊ីតិចតួច ការមកប្រកួតនៅកម្ពុជាក៏បានចំណូលគួរសមសម្រាប់ផ្តត់ផ្គង់គ្រួសារផងដែរ ។
នៅមានកីឡាករថៃជាច្រើនទៀតដែលពួកគេរកបានចំណូលពីការមកប្រកួតនៅទឹកដីកម្ពុជា ដោយកីឡាករខ្លះអាចសន្សំលុយទិញរថយន្ត ធ្វើផ្ទះ និង បង្កើតមុខរបរបានទៀតផង ។
លោក ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរបង្ហើបថា កីឡាករថៃ និង ថ្នាក់ដឹកនាំនៅស្រុកថៃ ពួកពេញចិត្តនៅពេលលោកបាននាំពួកគេមកប្រកួតស្រុកខ្មែរ ពីព្រោះគេបាន ចំណូល ហើយបានពង្រឹងសមត្ថភាពរបស់គេអោយខ្លាំងទៀងផង ៕