ព័ត៌មានទិញដូរកីឡាករ៖ Madrid ចាប់អារម្មណ៍ Mbappe ជាង Neymar ខណៈដែល Dybala ជំនួស Griezmann
សូមបញ្ជាក់នេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាម មិនទាន់ច្បាស់ការ១០០ភាគរយនៅឡើយទេ!
1-បើយោងតាមការចុះផ្សាយព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថា៖ ប្រធានក្លឹប Real Madrid លោក Florentino បានកំពុងតែចាប់អារម្មណ៍ទៅលើកីឡាករ Mbappe ជាង Neymar នេះបើយោងតាមការសែតរបស់ប្រទេសអេស្ប៉ាញចុះផ្សាយ។ ជាមួយគ្នានេះលោក Florentino Perez អាចនឹងដាក់តម្លៃក្នុងចន្លោះពី ២៥០លានអឺរ៉ូ ទៅ៣០០លានអឺរ៉ូ ដើម្បីនាំយកយុវជនវ័យក្មេងរបស់បារាំងមកកាន់ទឹកដីអេស្ប៉ាញខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
2-ដោយឡែកទាក់ទងនឹងក្លឹប Real Madrid ដដែលដោយយោងទៅតាមសារព័ត៌មានរបស់ Madrid ក៏បានចេញផ្សាយឲ្យដឹងដែរថា៖ Real Madrid ថែមកីឡាករ Varane ជាថ្នូរនៃការទិញកីឡាករ Mane ពីក្លឹបហង្សក្រហម Liverpool។ គួរបញ្ជាក់ថា អធិរាជស កំពុងតែពិចារណាផ្តល់ជូនកីឡាករ Raphael Varane ទៅឲ្យ Liverpool ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការនាំយក Sadio Mane មកកាន់ទឹកដីអេស្ប៉ាញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
3- Real Madrid ដាក់គោលដៅនាំយកីឡាករ Felipe Anderson ប្រសិនបើទិញ Hazard មិនបាន៖ បើយោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយថា Real Madrid ត្រៀមបង្វែរគោលដៅនាំយកីឡាករ Felipe Anderson ពីក្លឹប West Hame ប្រសិនបើទិញ Hazard មិនបាន។ ជាមួយគ្នានេះក្លឹបតោខៀវ Chelsea បានច្រានចោលសំណើរពី Real Madrid ក្នុងតម្លៃជាង៦០លានផោន តែ Chelsea ចង់បានតម្លៃគុណនឹង២។ ហើយវាបានជំរុញឲ្យ Zidane បានបង្វែរកាណុងទៅចាប់អារម្មណ៍ខ្សែបំរើប្រយុទ្ធរបស់ West Hame ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៦៥លានផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
4- Solskaer ចង់លក់ Sanchez, Rojo និង Valencia៖ លោក Ole Gunnar Solskaer ដែលជាគ្រូបង្វឹកបណ្តោះអាសន្នក្រុមបិសាចក្រហម Manchester United កំពុងតែរៀបចំយុទ្ធសាស្រ្តថ្មីនៅរដូវកាលក្រោយ បើទោះបីជាមិនទាន់ត្រូវបានក្លឹបតែងតាំងជាអ្នកចាត់ការពេញសិទ្ធក៏ដោយ។ តាមរបាយការណ៍បានឲ្យដឹងថា Sanchez, Rojo និង Valencia ត្រូវបានគេប្រាប់ឲ្យចាកចេញពីក្លឹបនៅចុងបញ្ចប់រដូវកាលនេះ។
5- Dybala ជាអ្នកជំនួស Griezmann ប្រសិនបើរូបគេចេញពី At Madrid៖ បើយោងតាមសារព័ត៌មាន Tuttosport បានចុះផ្សាយថា ខ្សែប្រយុទ្ធលំដាប់អន្តរជាតិអាហ្សង់ទីន Dybala អាចនឹងត្រូវជំនួសតំណែងរបស់ខ្សែប្រយុទ្ធលំដាប់អន្តរជាតិបារាំង Antonie Greimann នៅ At Madrid ប្រសិនបើកីឡាករបារាំងរូបនេះសម្រេចចិត្តចាកចេញពីលោក Simeone ហើយជាមួយគ្នានោះ ការសែតរបស់អ៉ីតាលី ក៏បានចេញផ្សាយដែលថា Dybala កំពុងតែមានទំនាក់ទំនងល្អជាមួយលោក Simeone៕