រឿង សោភ័ណ្ឌ និយាយមួយម៉ាត់នេះអាចធ្វើឲ្យបងប្អូនស្រក់ទឹកភ្នែកបាន!
ខ្ញុំមានបញ្ហាបាក់ឆ្អឹងម្រាមដៃមិនអាចឡើងប្រកួតបាន ដោយគ្រូពេទ្យត្រូវឲ្យខ្ញុំសម្រាកឈប់ឡើងសង្វៀនចំនួនបីខែ ហើយប្រហែលជាមានបងប្អូនមួយចំនួនគាត់សប្បាយចិត្ត ព្រោះពួកគាត់មួយចំនួនតូចតែងតែរិះគន់មកលើខ្ញុំថាជាអ្នកប្រដាល់ពូកែល្បិច! ចូលចិត្តត្អូញត្អែរឲ្យគេជួយ! ខ្ញុំក៏មិនឆ្លើយតបទៅពួកគាត់វិញដែរ! សំខាន់មានតែអ្នកប្រដាល់ដូចគ្នាទើបដឹងថា តើជីវិតអ្នកប្រដាល់គុនខ្មែរលំបាកប៉ុនណា! ពេលឡើងប្រកួតម្តងៗប្រៀបដូចជាយកជីវិតទៅប្តូរនឹងការហ៊ោសប្បាយរបស់បងប្អូន តែពេលខ្ញុំឈឺចាប់ រងរបួស បាក់ដៃបាក់ជើង មានដឹងអត់ថាខ្ញុំឈឺចាប់យ៉ាងណា! ពេលខ្ញុំត្អូញត្អែរអំពីរបួស ពុកម៉ែបងប្អូនមួយចំនួនតូច ថាខ្ញុំជាមនុស្សពូកែសំដែងធ្វើឲ្យគេអាណិត ឥឡូវនេះខ្ញុំផ្អាកឡើងសង្វៀនហើយ! ចឹងបងប្អូនមួយចំនួនគាត់សប្បាយចិត្តហើយ អរគុណ! ទាំងនេះគឺជាសំដីរបស់អ្នកប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ និយាយរៀបរាប់ប្រាប់ MSR នូវអ្វីដែលគាត់ចង់និយាយប្រាប់ពុកម៉ែបងប្អូន ដោយគាត់មិនហ៊ាននិយាយតាមការ live ក្នុង Page ខ្លួនឯងផ្ទាល់ ដូច្នេះនៅពេលដែលពុកម៉ែបងប្អូនបានអានសំដីទាំងនេះហើយ សង្ឃឹមថាឈប់រិះគន់ដើម្បីជាន់ពន្លិចកីឡាកររូបនេះទៅ បើរិះគន់ សូមចូលរួមរិះគន់តាមបែបស្ថាបនា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា របួសបាក់ឆ្អឹងម្រាមដៃរបស់អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ចាប់ផ្តើមរបួសធ្ងន់ធ្ងរនៅពេលដែលកីឡាកររូបនេះប្រឹងប្រកួតជាមួយអ្នកប្រដាល់ថៃ ស៊ីងមុន្នី នៅខេត្តបាត់ដំបង កាលពីចុងខែកន្លងទៅ។ តាមពិតទៅដៃរបស់ រឿង សោភ័ណ្ឌ មានបញ្ហារបួសដៃនេះយូរមកហើយ តែមិនធ្ងន់ធ្ងរដូចពេលនេះ ហើយខាងគ្រូពេទ្យក៏បានប្រាប់គាត់ថា ប្រសិនបើមិនចង់ធ្ងន់ធ្ងរជាងនេះទេ ត្រូវផ្អាកឡើងសង្វៀនមួយរយះធំសិន ចាំឡើងប្រកួតវិញ៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$