ទីលានក្លិបបាល់ទាត់ គីរីដងរែកខេត្តសៀមរាប ចាប់ផ្តើមសាងសង់កន្លែងអង្គុយ
របងជុំវិញទីលានបាល់ទាល់គីរីដងរែកខេត្តសៀមរាប និងការរៀបចំគ្រឹះអគារផ្លាស់សំលៀកបំពាក់ បន្ទប់ទឹក បន្ទប់ផ្សេងៗ និងកន្លែងអង្គុយ បានចាប់ផ្តើមដំណើរការសាងសង់ហើយដែលអាចនឹងរួចរាល់ក្នុងអំឡុងរយៈ ពេល៣ខែនាពេលខាងមុខនេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះកំពុងតែរៀបចំទីលានផ្ទាល់ខ្លួនបានយ៉ាងល្អ ក្នុងនោះក្រោយពីសាងសង់ទីលានស្មៅធម្មតារួចមក ពេលនេះបានរៀបចំរបងជុំវិញ និងការសាងសង់អគារសម្រាប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ទឹក ជាពិសេសកន្លែងអង្គុយទស្សនាដែលអាចផ្ទុកបានប្រហែល ៣០០០ នាក់ឯណ្ណោះ ។
យុវជនដែលក្លិបបាល់ទាល់គីរីដងរែកខេត្តសៀមរាប បានបណ្តុះបណ្តាលមានច្រើនរួចមកហើយដែលពួកគេ បានទៅចូលរួមជាមួយក្លិបនៅលីហ្គកំពូលកម្ពុជាមួយចំនួនផងដែរ ដូចជាសមាជិកក្លិបអង្គរថៃហ្គឺរ ដែល ជាប់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឈុង ប៊ុនណាត ជាដើម ។ ក្លិបបាល់ទាត់គីរីដងរែកខេត្តសៀមរាប បានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៣ ដែលមាន លោក អេង ស៊ីនតារា គឺជាប្រធានក្លិប ៕