ភ្នំពេញក្រោន ឈ្នះ បុរីរ៉ាំ ៤ ទល់ ១ នាទឹកដីប្រទេសថៃ
ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមលីហ្គកំពូលកម្ពុជាភ្នំពេញក្រោន និង បុរីរ៉ាំ បានបញ្ចប់ទៅដោយក្រុម កម្ពុជាទទួលបានជ័យជម្នះ ៤ ទល់ ១ នាកីឡដ្ឋាន Khao Kradong នាប្រទេសថៃ ។
គ្រាប់ទាំង៤របស់ម្ចាស់ជើងឯក៦សម័យលីហ្គកំពូលកម្ពុជារកបានដោយកីឡាករ JHONATA SANT’ANNA
១គ្រាប់ YEU MUSLIM ១គ្រាប់ និង DARLAN MARTINS ចំនួនពីរគ្រាប់ ។