សន្លប់ពីរដង ឈោគឆ័យ ដូរសង្វៀនសងសឹក សុខហ៊ុច ម្តងទៀត
ពីរដងហើយដែលអ្នកប្រដាល់ថៃ ឈោគឆ័យ បានសន្លប់ក្រោមថ្វីដៃរបស់កីឡាករ មឿន សុខហ៊ុច ក្នុងជំនួប ពីរប្រកួតរបស់អ្នកទាំងពីរនាសង្វៀន អាស៊ីអាគ្នេយ៍ ប៉ុន្តែសម្រាប់លើកទីបីនេះពួកគេត្រូវជួបគ្នាជាលើក ទីមួយនាសង្វៀន ស៊ី អ៊ិន ស៊ី វិញម្តង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឈោគឆ័យ ប្រានសងហុក ធ្លាប់ជោគជ័យនាសង្វៀន ស៊ី អ៊ិន ស៊ី នេះពោលគេជាម្ចាស់ខ្សែក្រវាត់គោជល់វគ្គ១ លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ដែលគេឈ្នះ ផាន់ គ្រាន់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងអំឡុងឆ្នាំ២០១៦ ។ ហើយនេះក៏ជាការវិលត្រលប់មកសង្វៀននេះជាលើកដំបូងផងដែរ ពីព្រោះតាំងពីឈ្នះខ្សែក្រវាត់មកគេមិនដែល មកប្រកួតនៅទីនេះនោះទេ ពោលគេប្រកួតនៅសង្វៀន អាស៊ីអាគ្នេយ៍ រឺ បាយ័ន ជាដើម ។
ការប៉ះ មឿន សុខហ៊ុច នាថ្ងៃអាទិត្យ ទី ២៧ ខែមករា ឆ្នាំ ២០១៩ ក្នុងកម្មវិធីសា្រសាច់ដុំខាងមុខនេះ ឈោគឆ័យ សង្ឃឹមហុងស៊ុយរបស់គេអាចនឹងល្អឡើងវិញដើម្បីសងសឹក មឿន សុខហ៊ុច ។
ការប្រកួតជាមួយ សុខហ៊ុច ពីរលើកកន្លងមក ឈោគឆ័យ សន្លប់ទឹកទី២ទាំងពីរដង នាសង្វៀន អាស៊ីអាគ្នេយ៍ ចាំមើលលើកទីបីដូរសង្វៀន តើឈោគឆ័យ ធ្វើបានល្អដែររឺទេ ?