ខ្មាន់កាំភ្លើងកំពុងតាមប្រមាញ់ Denis Suarez, Cengiz Under, Yannick Carrasco និង James Rodriguez
ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ដែលមានមូលដ្ឋានឈរជើងនៅឯទីក្រុងឡុងចក្រភពអង់គ្លេសកំពង់តែតាមប្រមាញ់ទិញយកកីឡាករដែលខ្លួនគិតថាសាកសមយកមកកាន់ទឹកដីរបស់ពួកគេនាអំឡុងទីផ្សារដោះដូរកីឡាករកំពុងតែបើកទ្វារទូរទាំងទ្វីបអឺរ៉ុបនៅខែមករានេះ។
សារព័ត៌មានធំៗនៅអង់គ្លេសបានសរសេរអោយដឹងថា លោក Unai Emeri បានស្នើរអោយក្លិបទម្លាក់ចំនួនលុយទៅតាមការចង់បានរបស់លោកដើម្បីបើកការចរចារផ្ទេរយកនូវកីឡាករលំដាប់កំពូលដែលមានដូចជា៖
1- James Rodriguez ជាកីឡាករជាតិកូឡំប៊ីដែលសព្វថ្ងៃលេងអោយ Bayern Munich ក្នុងនាមជាខ្សែប្រយុទ្ធកម្ចីជើងពីក្លិប Real Madrid។ តែឰកាសដែល Arsenal អាចសម្រេចបានក្នុងការនាំគេមកកាន់ទីក្រុងឡុងគឺមានតិចតួចណាស់ ព្រោះ Juventus ក៏ចង់បាន James ទៅធ្វើជាដៃគូរបស់ Ronaldo ផងដែរ។
2- Yannick Carrasco គឺជាគោលដៅមួយដែរដែលកាំភ្លើងធំព្រមចំណាយលុយនាំខ្លួនខ្សែបម្រើស្លាបរូបនេះមកកាន់អឺរ៉ុបសារជាថ្មីក្រោយពីកីឡាករវ័យ25ឆ្នាំរូបនេះបានចំណាយពេលមួយរដូវកាលមុនលេងអោយក្រុម Dalian Yifang របស់ចិន។ តែ Arsenal ក៏ត្រូវប្រឈមមុខពីការប្រជែងដោយក្លិប Man Utd និង Inter Milan ដែលកំពុងចង់បានកីឡាករសញ្ជាតិ បែលហ្សិក ម្នាក់នេះដែរ។
3- Cengiz Under ជាកីឡាករទួរគីលេងនៅក្លិប Roma ហើយក៏ជាគោលដៅដែលខ្មាន់កាំភ្លើង Arsenal បានដាក់សំណើរតថ្លៃរូបគេយកពីក្លិបនៅអ៊ីតាលីដែរ។ កង្វះខាតខ្សែបម្រើស្លាបស្តាំដែលមានសមត្ថភាពជាងកីឡាករដែលមានស្រាប់នៅក្នុងក្រុមនាពេលបច្ចុប្បន្ន បានធ្វើអោយលោក Unai Emery មើលឃើញពីសមត្ថភាពដ៏លេចធ្លោររបស់បុរសវ័យ21ឆ្នាំរូបនេះ។
4- Denis Suarez អាចនិងមានភាគរយខ្ពស់ក្នុងការក្លាយជាកីឡាកររបស់ Arsenal ក្នុងពេលឆាប់ៗនេះ។ ឯកសាររត់ការត្រូវបានក្រុមគណកម្មការក្លិប Barcelona ហែកមើលរួចអស់ហើយ វានៅតែការព្រមព្រៀងពីតម្លៃខ្លួនរបស់កីឡាករវ័យ26ឆ្នាំនេះតែប៉ុណ្ណោះ។ និយាយអោយខ្លីទៅសមីកីឡាករក៏មានចិត្តចង់មកចូលរួមជាមួយ Arsenal ផងដែរទើបបានជាអ្វីៗសម្រេចបានងាយៗបែបនេះ។ គួរបញ្ជាក់ថាគេក៏ជាអតីតកីឡាកររបស់ Manchester City ពីមុនមកដែរ។