ប្រិយ៍មិត្ត Premier League ជិតបានឃើញកំពូលកីឡាករមុខឌឺ Mario Balotelli ត្រឡប់មកវិញហើយ
កីឡាករដែលមានដើមកំណើតនៅទីក្រុង Palemo ប្រទេសអ៊ីតាលី Mario Balotelli ជិតបានធ្វើអោយប្រិយ៍មិត្តរបស់ក្របខ័ណ្ឌបាល់ទាត់ Premier League មានការរីករាយសប្បាយចិត្តឬក៏មានអារម្មណ៍បែបជ្រិញទៅនិងទឹកមុខដ៏រឹងកំព្រឹសរបស់គេម្តងទៀតហើយ។ អតីតកីឡាករ Manchester City និង Liverpool ដែលកំពុងលេងអោយក្លឹប Nice រូបនេះត្រូវបានសារព័ត៌មានកីឡាអន្តរជាតិចុះផ្សាយយ៉ាងគគ្រឹកគគ្រេងថានិងអាចបង្ហាញមុខនៅប្រទេសអង់គ្លេសសារជាថ្មី។
ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព តាមរយៈលោក Rafael Benitez ដែលជាអ្នកចាត់ការទូទៅក្លិបបាល់ទាត់សារិការព្រៃ Newcastle United បានសម្រេចចិត្តក្នុងការទាក់ទងយកកីឡាករវ័យ28ឆ្នាំខាងលើនេះ។
Balotelli ធ្លាប់បានបង្ហាញថ្វីជើងយ៉ាងល្អក្និងអំឡុងពេលដែលរូបគេបានរួមរស់ជាមួយក្រុម Manchester City តែដោយសារតែមានចរិតឌឺមិនគោរពវិន័យក្លិបទើបធ្វើអោយលោក Roberto Mancini បានលក់រូបគេចេញទៅអោយ AC Milan នៅឆ្នាំ2013។ តែគេក៏ត្រឡប់មក Premier League ម្តងទៀតនៅឆ្នាំ2014ជាមួយ Liverpool បានរយៈពេល2ឆ្នាំហើយក៏ចាកចេញទៅវិញរហូតមកដល់ពេលនេះ។ ការចាកចេញពីក្លិបមួយទៅមួយរបស់អ្នកប្រយុទ្ធលើវាលស្មៅរូបនេះតែងតែផ្សារភ្ជាប់ទៅនឹងអក្បកិរិយាឈ្លើយ ច្រឡើសបើស និងមិនគោរពវិន័យ។
ជាក់ស្តែងលោក Patrice Viera គ្រូបង្គោលរបស់ Nice នាពេលបច្ចុប្បន្ននេះ កបាននិតាយដែរថា Mario Balotelli នាពេលឥឡូវនេះមិនទាន់ប្តូរចរិតរឹងរូសនិងរប៉ឹលរប៉ូចនៅឡើយទេ។
បើសិនជាការចរចារគ្នារវាង Newcastle United និង Balotelli បានសម្រេចមែននោះ ប្រិយ៍មិត្តប្រាកដជាបានឃើញ Stlye អបអរពេលស៊ុតចូលទីប្លែកៗក៏ដូចជាការឆ្លងឆ្លើយដោយភាសារកំប្លែងៗទៅកាន់អ្នកសារព័ត៌មានទៀតហើយ។