
ក្លឹបបាល់ទាត់មួយនៅក្របខ័ណ្ឌ Primeira Liga បើកភ្លើងខៀវរងចាំទទួលលោក Jose Mourinho
មានដំណឹងល្អសម្រាប់លោក Jose Mourinho ហើយក្រោយពីលោកត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្តេញចេញពីដំណែងនិងទំនេរអត់ការធ្វើជិតមួយខែកន្លងមក ព្រោះមានក្លឹបធំមួយនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសព័រទុយហ្គាល់ដែលត្រូវបានគេបញ្ចេញអត្តសញ្ញាណថាជាក្លឹបបាល់ទាត់ Benfica កំពុងតែតាមចរចារបុរសវ័យ៥៥ឆ្នាំរូបនេះអោយចូលមកដឹកនាំសារជាថ្មីម្តងទៀតជំនួសលោក Bruno Lage។
Jose ធ្លាប់បានកាន់កាប់ក្លិបនេះក្នុងនាមជាអ្នកចាត់ការទូរទៅកាលពីឆ្នាំ២០០០ផងដែរ ហើយពេលនេះដំណាងក្លិបកំពុងតែផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួយជាមួយនិងលោក ខណៈដែល Benfica កំពុងតែរងចាំការសម្រេចចិត្តរបស់លោក Jose តែប៉ុណ្ណោះ។ បើសិនជាលោក Mourinho យល់ព្រមតាមសំណើររបស់ក្លឹមមែន នុះលោកនិងអាចស្វែងរកពានរង្វាន់ UEFA EUROPA League អោយ Benfica ដូចដែលលោកបានរកអោយក្លឹបបិសាចក្រហម Manchester United ដូច្នោះដែរ ហើយក៏អាចជួយអោយក្លឹបជើងឯក៣៦សម័យនេះតាមប្រជែងពានរង្វាន់សារជាថ្មីដែលពួកគេខកខានឈ្នះវាតាំងពីរដូវកាល ២០១៦-២០១៧ ផងដែរ។
សម្រាប់បច្ចុប្បន្នភាពរបស់ Benfica នៅក្របខ័ណ្ឌកំពូលព័រទុយហ្កាល់ Primeira Liga នៅរដូវកាលនេះវិញ Benfica កំពុងឋិតនៅចំណាត់ថ្នាក់លេខ៤និងដេញតាមពីក្រោយក្រុមលេខ១ FC Porto ចំនួន៧ពិន្ទុ ខណៈដែលការប្រកួតនៅសល់ចំនួន១៩សប្តាហ៍ទៀតតែប៉ុណ្ណោះ។