ផ្លូវការ! ក្រុមចចកព្រៃ AS Roma សម្រេចតែងតាំងលោក Paulo Fonseca ជាគ្រូបង្វឹករយៈពេល២ឆ្នាំ
កាលពីមុននេះបន្តិច AS Roma បានសម្រេចតែងតាំងលោក Paulo Fonseca ជាគ្រូបង្វឹកផ្លូវការ លើកុងត្រា២ឆ្នាំដោយមានលក្ខខ័ណ្ឌ១ឆ្នាំបន្ថែមទៀតបើសិនជាដឹកនាំក្រុមទទួលបានលទ្ធផលល្អ។
បុរសវ័យ៤៦ឆ្នាំនឹងមកជំនួសដំណែងរបស់លោក Claudio Ranieri ដែលមកដឹកនាំក្រុមរហស្សនាមចចកព្រៃបណ្តោះអាសន្នកាលពីរដូវកាលមុន។
គួរឱ្យដឹងថា លោក Paulo Fonseca មានបទពិសោធន៍ដឹកនាំក្រុមធំៗជាច្រើនក្នុងអាជីពរបស់ខ្លួនដូចជា FC Porto, Braga និង Shakhtar Donetsk ជាដើម។