កីឡាករគុនខ្មែរនិយាយថា មុននឹងឡើងប្រកួតសង្វៀន Max Muay Thai ត្រូវធ្វើតាមលក្ខណគេមួយចំនួន
Max Muay Thai គឺជាសង្វៀនប្រដាល់ថ្មីរបស់ប្រទេសថៃដែលទើបតែបង្កើតឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះដែរ គេក៏សង្កេតឃើញមានអ្នកប្រដាល់គុនខ្មែរជាច្រើនរូបបានចូលរួមប្រកួងក្នុងសង្វៀនមួយនេះ មានដូចជា៖ បាង កាយ៉ាក,ធឿន ធារ៉ា,លី ភា ជាដើម។
តាមពិតទៅសង្វៀនមួយនេះ មិនចេះតែរើសយកកីឡាករលំៗមកប្រកួតទេ គឺសុទ្ធតែសំរិទ្ធសំរាំង នឹងរើសយកសមត្ថភាពប្រហាក់ប្រហែលគ្នាមកប្រកួតដើម្បីឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា។ បើយោងតាមសំដីរបស់អ្នកប្រដាល់គុនខ្មែរ បាង កាយ៉ាក ដែលធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតនៅលើសង្វៀនមួយនេះឲ្យដឹងថា៖ ជាដំបូងខាងប្រម៉ូតទឺ Max Muay Thai ទាក់ទងមកកាន់ក្លឹបជាមុនសិន ថាតើពួកគាត់ត្រូវការប្រភេទទំងន់ប៉ុន្មាន និងមានសមត្ថភាពបិនណា ហើយនៅពេលដែលខាងគេជ្រើសរើសរួចហើយមុននឹងឡើងសង្វៀនប្រកួត ខាង Max Muay Thai គេនឹងយកយើងទៅបង្ហាត់មួយសប្តាហ៍ ពោលគឺពួកគេត្រូវបង្កើនសន្ទុះយើងឲ្យខ្លាំង នៅពេលឡើងសង្វៀនគឺដាច់ខាត់កុំថយក្រោយ បើថយក្រោយពិន្ទុក៏កាត់តាមហ្នឹងដែរ រួមជាមួយនឹងលក្ខណជាច្រើនទៀត។
សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះអ្នកប្រដាល់គុនខ្មែរនឹងបង្ហាញខ្លួននៅសង្វៀន Max Muay Thai ដោយក្នុងនោះគុនខ្មែរ ឈាន ឡុង នឹងប្រកួតនៅថ្ងៃទី២២ ខែធ្នូ , គុនខ្មែរ បាង កាយ៉ាក ប្រកួតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ និង គុនខ្មែរ ចាន់ ណា ប្រកួតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុននេះ ដែលមានធ្វើការផ្សាយតាម Page Max Muay Thai ផងដែរ៕