ទីបំផុត កងមឿងឆាង សងសឹក ឡៅ ចន្ទ្រា បានសម្រេចហើយ
ក្រោយចាញ់និងស្មើជាមួយអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា ក្នុងការជួបគ្នា៣ដងកន្លងមក នាព្រឹកថ្ងៃសៅរ៍ ទី ០២ នេះអ្នកប្រដាល់ថៃ កងមឿងឆាង បានរកឃើញជ័យជម្នះរបស់ខ្លួនហើយដោយផ្តួលអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា អោយបោះបង់ការប្រកួតក្នុងទឹកទី៤ នាសង្វៀន CBS ។ ការប្រកួតជាមួយកន្លងមក ឡៅ ចន្ទ្រា ឈ្នះពិន្ទុ ឈ្នះដោយសារ កងមឿងឆាង ប្រកួតខុសលក្ខខណ្ឌម្តង និងចុងក្រោយស្មើពិន្ទុគ្នា ហើយលើកទី៤នេះពួកគេបានតស៊ូរហូតដល់ទឹកទី៤ ការកាច់ផ្តួលរួចបន្ថែមមួយជង្គង់មុន ចន្ទ្រា ដួលដល់ក្តារតាប់ពីរបស់ កងមឿងឆាង បានធ្វើអោយអ្នកប្រដាល់ខេត្តកំពង់ស្ពឺក្រោកលែងរួចតែម្តង ។