Olympic Lyon និងក្រុមខ្លាំង៣ផ្សេងទៀតសុទ្ធតែមានភាគរយឈ្នះសំរាប់យប់នេះ ក្នុងវគ្គចែកពូលជុំចុងក្រោយ
យប់នេះការប្រកួតបាល់ទាត់ UEFA Champions League រដូវកាល ២០១៨ – ២០១៩ និងបញ្ចប់វគ្គចែកពូល៣២ក្រុមចុងក្រោយ។ ស្របពេលដែលការប្រកួតយប់មិញក៏បានចំរេញយកក្រុមដែលមានវត្តមានទៅវគ្គ១៦ក្រុមបន្ថែមទៀតដែរ ដូចជា AT.Madrid, Dortmund, Barcelona, FC Porto, Schalke 04, Bayern Munich, Ajax, Juventus, ManU, ManCity, Real Madrid, AS Roma, Spur, Liverpool, Paris S.G ជាដើម។
ដូច្នេះនៅយប់នេះនៅសល់ការប្រកួតចំនួន ៤ពូលទៀត ស្មើរនិង៨ប្រកួតដើម្បីបង្រ្កប់វគ្គចែកពូល។ Admin MSRSPORT ក៏និងលើកយក្រុមដែលរំពឹងឈ្នះសំរាប់ការប្រកួតយប់នេះជូនដល់ប្រិយមិត្តផងដែរ។ ក្រុមទាំងនោះមានដូចខាងក្រោម៖
1/ SL Benfica (Group E)
នៅក្នុងពូល E នេះថ្វីត្បិតតែដឹងថាក្រុមណាត្រូវទៅវគ្គបន្តទៅហើយក្តី ក៏ក្រុមខ្លះត្រូវការឈ្នះដើម្បីមុខមាត់ដែរ។ ដូចជា Benfica មកពីព័រទុយហ្កាល់ ក្រុមនេះខ្លាំងមិនធម្មតានៅលីគអាជីព ប៉ុន្តែ Champions League ឆ្នាំនេះវិញប៉ះចំសុទ្ធតែក្រុមខ្លាំងដូចច្នេះបានត្រឹមលេងនៅ Europa League វិញ ខណៈដែល Ajax និង B.Munich ជាក្រុមឡើងទៅវគ្គ១៦ក្រុមបន្ត។ យ៉ាងណាក៏ដោយយប់នេះ Benfica ត្រូវប៉ះ AEK Athens របស់ក្រិក ដែលកាលពីជើងទី១ Benfica ឈ្នះក្រៅផ្នះ ៣-២។ យប់នេះ Admin គិតថា Benfica និងទទួលបានជ័យជំនះ ៣-១។
2/ O.Lyon (Group F)
ពូលនេះក៏កំពុងប្រគៀកប្រកិតពិន្ទុគ្នាណាស់ដែរ។ ManCity មានភាគរយ ៩៩.៩៩% ក្នុងការឡើងទៅវគ្គបន្ត ខណៈដែល Lyon និង Shakhtar Donetsk ជាគូរប្រជែងនិងគ្នានៅចាំអ៊ុតលទ្ធផលយប់នេះ ហើយ Hoffenhim ក៏មានសង្ឃឹមខ្លះក្នុងការទៅលេង Europa League ដែរ។ ជើងទី១កាលលេងនៅទឹកដីបារាំង Lyon មិនអាចយក៣ពិន្ទុបានទេគឺធ្វើបានត្រឹមស្មើរ ២-២ ជាមួយក្រុមមកពី អ៊ុយក្រែនប៉ុណ្ណោះ ប៉ុន្តែយប់នេះបើសិនជាស្មើរទៀតគឺ Lyon និងមានសំណាងឡើងទៅវគ្គបន្តជាមួយ ManCity វិញ។ ដូច្នេះ Admin គិតថា Shakhtar Donetsk អាចនិងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ Lyon។
3/ Real Madrid (Group G)
ពូលG មិនសូវជាមានកាដណ្តើមយកកៅអី ១៦ក្រុមដែរ ព្រោះ Real Madrid និង AS Roma មានពិន្ទុដាច់គេទៅហើយ។ យ៉ាងណាយប់នេះជាការប្រកួតបង្រ្កប់ប៉ុណ្ណោះ ដោយ Real Madrid ត្រូវប៉ះជាមួយ ចចកទឹកកកមកពីរុស្សី CSKA Moscow និង Roma ប្រកួតជាមួយ Viktoria Plzen របស់ក្រូអាត។ ជើងទី១ មិនគួរអោយជឿ CSKA Moscow ឈ្នះ Real Madrid ១-០ យ៉ងអស្ចារ្យ ដូច្នេះយប់នេះ Admin គិតថា Real Madrid និងស្តារមុខមាត់យកជ័យជំនះមកវិញតាមរយៈលទ្ធផលឈ្នះ ៣-០ លើ CSKA Moscow។
4/ Manchester United (Group H)
ពូលH ក៏ជាពូលដែលដឹងលទ្ធផលរួចរាល់ផងដែរ នូវក្រុមណាដែលឡើងទៅវគ្គបន្ត គឺ Juventus, ManU ឡើងទៅវគ្គ១៦ក្រុម រីឯ Valencia ទៅលេងនៅ Europa League។ ManU ជាក្រុមដែលមិនសូវល្អក្នុងលីក ប៉ុន្តែលេងនៅ UCL ពួកគេល្អខ្លាំងណាស់ យ៉ាងណាក៏ Admin និងវិភាគគូរនេះជូនដល់ប្រិយមិត្តដែរ ដោយយោងលើការប្រកួតជើងទី១ ManU ស្មើរ ០-០ ជាមួយ Valencia នៅ Old Trafford ដូច្នេះការប្រកួតយប់នេះមិនសូវជាតានតឹងពេកនោះទេ គឺ Manchester United អាចនិងឈ្នះលើ Valencia 2-1 ប៉ុណ្ណោះ៕