ខ្សែបម្រើកូរ៉េ Heung-min Son ស្ពាយមេដាយមាស Asian Games ទៅអួតមិត្តរួមក្រុម Tottenham Hotspur នៅអង់គ្លេស (មានវីដេអូ)
ខ្សែបម្រើកូរ៉េ Heung-min Son បានវិលត្រលប់មកហ្វឹកហាត់នៅអង់គ្លេសវិញហើយ ដោយថែមទាំងបានស្ពាយមេដាយមាស Asian Games ទៅអួតមិត្តរួមក្រុម Tottenham Hotspur ថែមទៀតផង។
ក្រោយនឿយហត់ជាមួយជម្រើសជាតិ អតីតសមាជិក Hamburg និង Bayern Leverkusen បានមកកាន់ទីលានហ្វឹកហាត់ក្នុងទីក្រុងឡុងដ៏ ដើម្បីត្រៀមជួយ Spurs លេងទល់នឹង Liverpool ក្នុងកីឡដ្ឋាន Wembley ថ្ងៃសៅរ៍ស្អែកនេះ។
គួររំលឹកថា កីឡាករវ័យ២៦ឆ្នាំបានគេចផុតពីការបំពេញកាតព្វកិច្ចយោធាក្រោយមានគុណសម្បត្តិជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងឈ្នះមេដាយមាស Asian Games នៅប្រទេសឥណ្ឌូនេស៊ីដោយយកឈ្នះជប៉ុន២ទល់នឹង១នៅវគ្គផ្តាច់ព្រ័ត។
ទស្សនាវីដេអូ៖
Heung-min Son returns to Hotspur Way!
?? Welcome home, Heung Min Son! ? ?
Posted by Tottenham Hotspur on Thursday, September 13, 2018