មានការគោរពវិញ្ញាណក្ខន្ធលោក Beat Richner ក្នុងជំនួបកម្ពុជា និង ម៉ាឡេស៊ី ល្ងាចនេះ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃនេះថា ក្រោមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងគោរពវិញ្ញាណក្ខន្ធលោក Beat Richner ដែលជាស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ជានៅមុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នាពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៦ និង ៣០ នាទីល្ងាចនេះ ។
លោក Beat Richner ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ជា ដែលជាមន្ទីរពេទ្យមួយ បានជួយព្យាបាលកុមារកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយមិនគិតលុយ ដោយលោកជាស្វែងរកប្រាក់មកកសាងមន្ទីរពេទ្យគន្ធបុប្ជានៅភ្នំពេញ និងខេត្តសៀមរាប ។ បុរសជនជាតិស្វីសរូបនេះបានទទួលមរណៈភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅស្រុក កំណើតរបស់លោកក្នុងប្រទេសស្វីស ៕ អត្ថបទ៖ ជោគជ័យ