មូលហេតុ សុខ រិទ្ធ ត្រូវដកចេញពីគូឯក Max Muay Thai
អ្នកប្រដាល់គុនខ្មែរ សុខ រិទ្ធ ដែលត្រូវប្រកួតជាមួយកីឡាករថៃ Yoddoy ក្នុងតំណែងគូឯកកម្មវិធី Max Muay Thai ដែលធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ០២ កញ្ញា ឆ្នាំ២០១៨ នាទឹកដីប្រទេសថៃ ត្រូវបាន លុបចោលវិញដោយសារអ្នកប្រដាល់គីឡូស្រាលកម្ពុជាមានបញ្ហាសុខភាព ។
តាមការបញ្ជាក់របស់លោក សាន សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់ សុខ រិទ្ធ បានអោយដឹងថា កូនសិស្សរបស់លោកបានទៅហ្វឹកហាត់នៅប្រទេសថៃត្រៀមការប្រកួតនោះ ប៉ុន្តែមុនដល់ថ្ងៃប្រកួត រូបគេមានជម្ងឺគ្រុនបីទៅបួនថ្ងៃមកហើយដែលត្រូវចាក់ថ្នាំអស់ជាច្រើនផងដែរ ប៉ុន្តែមិនទាន់បានធូរស្រាលល្អទើបខាងកម្មវិធី Max Muay Thai សម្រេចលុបចោលគូរបស់គេ ហើយទុកប្រកួតពេលក្រោយ ប៉ុន្តែ មិនទាន់ដឹងថាពេលណានោះទេ ។
គួររំលឹកថា ក្រោយប្រកួតកីឡាជាតិលើកទីពីរ សុខ រិទ្ធ បានបាត់មុខរហូតទើបតែឃើញកម្មវិធី ថៃដ៏ល្បីមួយនេះបានបង្ហាញថាត្រូវប្រកួតនៅថ្ងៃទី ០២ គូឯក ប៉ុន្តែក្រោយមកក៏បានកាត់ចេញវិញ ៕