គ្រូបង្វឹក Spain ថ្មីបង្ហាញសមាសភាពកីឡាករថ្មីទុកប្រកួតយកពាននៅខែក្រោយនេះហើយ
ខែ ០៩ បានមកដល់ហើយ ក៏ជាពេលដែលក្រុមបាលទាត់ជំរើសជាតិត្រូវប្រមូលផ្តុំគ្នាវិញដែរ ដើម្បីចេញប្រកួតក្នុងព្រឹត្តិការណ៏ផ្សេងៗ ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្តង ដែលពួកគេត្រូវប្រកួតក្នុងពានរង្វាន់ UEFA Nation League ដែលចាប់ផ្តើមពីថ្ងៃទី ០៦ ខែកញ្ញា ដល់ថ្ងៃទី ២០ ខែវិច្ឆិការ ឆ្នាំ២០១៨ នេះ។
ពេលនេះយើងមកចាប់អារម្មណ៏លើក្រុមគោក្រហម Spain វិញម្តង មួយរយៈកាលចុងក្រោយនេះពួកគេតោកយ៉ាកមែនទែន ជាក់ស្តែងក្នុងព្រឹត្តិការណ៏ World Cup 2018 ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ Spain លេងបានត្រឹមវគ្គ១៦ក្រុមប៉ុណ្ណោះដោយចាញ់ម្ចាស់ផ្ទះ Russia ក្នុងវគ្គបាល់ប៉េណាល់ទី។
តែយ៉ាងណាក៏ម្ចាស់ពាន World Cup 2010 មិនទុកដំបៅនេះអោយនៅរីងរ៉ៃដែរ។ បុរសវ័យ ៤៨ឆ្នាំ Luis Enrique និងចូលមករ៉ាប់រងការងារជាគ្រូបង្វឹកក្រុមគោក្រហមឡើងវិញ ក្រោយពីក្រុម La Roja បានបណ្តេញលោក Julen Lopetegui ចេញពីតំណែងភ្លាមៗអំឡុងព្រឹត្តិការណ៏ World Cup នៅ Russia ដោយសារទំរង់មិនល្អ។ នេះអាចជាសារនៃការចាប់ផ្តើមទំព័រថ្មី របស់ក្រុមគោក្រហម Spain ផងដែរ។
អតីតគ្រូបង្វឹករបស់ Barcelona និង ចចក Roma ក៏បានបង្ហាញពីសមាសភាពកីឡាករមួយចំនួនដែលលោកនិងកោះហៅចូលក្នុងក្រុមជំរើសជាតិក្រោមការដឹកនាំរបស់លោកផងដែរ ដើម្បីទប់ជាមួយជំនួបបើកឆាក ដោយត្រូវប៉ះ តោកំណាច England និង អណ្តាតភ្លើង Croatia នៅខែកញ្ញានេះហើយ។
“ជំរើសជាតិ Spain អំឡុងព្រឹត្តិការណ៏ World Cup 2018”
Rodri មកពីក្លឹប AT.Madrid រួមជាមួយកីឡាករ Diego Llorente របស់ក្លឹប Real Sociedad និងបានបង្ហាញខ្លួនក្នុងក្រុមជំរើសជាតិជាលើកដំបូងអោយគោក្រហម Spain។
“Rodri របស់ក្លឹប AT.Madrid”
“Diego Llorentez របស់ក្លឹប Real Sociedad”
Jesús Joaquín Fernández Sáenz de la Torre ដែលគេស្គាល់ថាជា Suso អតីតកីឡាករ Liverpool បច្ចុប្បន្នជាកីឡាករដាច់មុខរបស់ AC Milan និងត្រូវបានក្លឹប Genoa ខ្ជីជើង ក៏ត្រូវបានកោះហៅចូលក្រុមជំរើសជាតិជាលើកទី២ដែរ។ ខណៈដែលខ្សែបំរើ Inigo Martinez របស់ក្លឹប Ath.Bilbao ក៏និងមានវត្តមានមកជាមួយដែរ៕
“Suso បច្ចុប្បន្នលេងអោយក្លឹប Genoa”
“Inigo Martinez របស់ក្លឹប Ath.Bilbao”