ច្បាស់ការហើយ! បេក្ខភាពISI Palm៤រូបដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រមានគុនខ្មែរ២និងថៃ២
ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ត្រូវបានរកឃើញកីឡាករ៤រូបដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រហើយ ក្នុងនោះកម្ពុជា២រូប និង ថៃ២រូប ដោយតាមរូបមន្តគឺអ្នកលេខ១ប៉ះលេខ៤ នឹងលេខ២ប៉ះលេខ៣ សរុបមកគឺ ឌិនណាផូ ឈរលេខ១ , មឿន សុខហ៊ុច ឈរលេខ២ , ក្រៀងក្រៃ ឈរលេខ៣ និង ឆៃ សារ៉ា ឈរលេខ៤ ។
សូមបញ្ជាក់បន្តិច ឆៃ សារ៉ា និង ផ្លាយ ណយ មានពិន្ទុដូចគ្នា ហើយ ផ្លាយណយ វៃអោយដៃគូសន្លប់តែ ឆៃ សារ៉ា អត់ដែលផ្តួលអោយដៃគូសន្លប់ទេ មូលហេតុដែល ឆៃ សារ៉ា ឡើងមកកាន់លេខ៤ជំនួស ផ្លាយណយ ដោយសារតែCBS និង សហព័ន្ធប្រដាល់កម្ពុជា មានការយល់ព្រមពីខាងភាគីថៃ រួមជាមួយម្ចាស់ឧបត្ថម្ភកម្មវិធី ISI Palm បានយករូបមន្ត Head to Head មកប្រើតាំងពីរដូវកាលទី១មកម្លេះ ដូច្នេះ ផ្លាយណយ ធ្លាប់ប្រកួតចាញ់ ឆៃ សារ៉ា នៅក្នុងវគ្គសន្សំពិន្នុកន្លងមក បើតាមរូបមន្តដែលបានរៀបរាប់ដូចខាងលើ ឆៃ សារ៉ា ជាអ្នកឡើងឈរនៅចំណាត់ថ្នាក់លេខ៤។ សរុបមកគឺនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រគឺ ឌិន ណាផូ ត្រូវប៉ះ ឆៃ សារ៉ា និង មឿន សុខហ៊ុច ត្រូវប៉ះ ក្រៀងក្រៃ ។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នាសង្វៀន ស៊ី អ៊ីន ស៊ី ឬស្សីកែវ ចាប់ពីម៉ោង ១១ ព្រឹកតទៅ ៕