កីឡាករ William កម្ពុជារកបាន១៣គ្រាប់អោយ Barcelona Singapore U12 ពានរង្វាន់មួយរៀបចំដោយ Barcelona
កីឡាករទាំង៣ របស់សាលាបាល់ទាត់បឹងកេតបានចូលរួមក្នុងពានរង្វាន់ FCBEscola China Tournament ដែលរៀបចំដោយ Barcelona បានបញ្ចប់ភារកិច្ចរបស់ពួកគេហើយដោយ ខណៈកីឡាករ ប៉ិល សុសីហរាជ រកបានគ្រាប់បាល់គ្រប់ការប្រកួតសរុបចំនួន១៣គ្រាប់ដណ្តើមបានចំណាត់ថ្នាក់លេខ២ អោយក្រុម Barcelona Singapore U12។
ក្រោយការប្រកួតរយះពេល៣ថ្ងៃនៅប្រទេសចិន ត្រូវបានបញ្ចប់កីឡាករ ប៉ិល សុសីហរាជ ហៅ William និង ម៉ានិតសត្យា ហៅ Ping(អ្នកចាំទី) បានជួយក្រុម Barcelona Singapore U12 ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈការប្រកួតសរុបចំនួន ៧ប្រកួត ឈ្នះ៤ ចាញ់២ រីឯ William រកគ្រាប់បាល់បានគ្រប់ប្រកួត សរុបចំនួន ១៣គ្រាប់។
ពានរង្វាន់នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់២២ ខែកក្កដា ឆ្នាំ២០១៨ ខណៈកីឡាករ ស្រេង ម៉ានិតសត្យា និង ស្រេង ម៉ានិតចិត្រា នឹងចូលរួមជាមួយយុវជនក្រោមអាយុ១៦ឆ្នាំ រីឯកីឡាករ ប៉ិល សុសីហរាជ ហៅ WILLIAM នឹងចូលរួមជាមួយឈុតក្រោមអាយុ១០ឆ្នាំ ។
គួរបញ្ជាក់ផងដែរថា កីឡាករទាំងបីនាក់នេះ ទើបតែបញ្ចប់ការហ្វឹកហាត់នៅសាលាបាល់ទាត់របស់ក្លិបអ្នកមានបុណ្យ Barcelona នៅសឹង្ហបុរី ហើយត្រូវបានគ្រូបង្វឹកពេញចិត្តនឹងទេពកោសល្យរបស់ពួកគេ ទើបកោះហៅពួកគេចូលរួមការប្រកួតពានរង្វាន់នៅប្រទេសចិននេះ។
ប្រភពនិងរូបភាព ៖ Boeungket Academy