តោះ! មកដឹងមូលហេតុដែល តាញ់ មករា ដកខ្លួនមិនប្រកួតជាមួយ អេលីត សាន់
តាញ់ មករា ត្រូវបានដកខ្លួនពីការប្រកួតជាមួយនិង អេលីត សាន់ ត្រូវជំនួសដោយគុនខ្មែរ ចាន់ សំអាត នេះបើយោងទៅលើ ការចេញតារាងប្រកួតរបស់ស្ថានីយ៍ទូរទស្សន៍ CBS។ គួររំលឹកថា តាញ់ មករា ត្រូវប្រកួតជាមួយ និង អេលីត សាន់ តែដោយសារនៅមានបញ្ហារបួសនៅឡើយ ទើបសម្រេចចិត្តមិនប្រកួតនៅចុងសប្តាហ៍នេះ ហើយបើយោងទៅតាមសំដីរបស់លោកគ្រូ ធន់ សុភា បានឲ្យក្រុមការងារ MSR SPORT ដឹងថា៖ តាញ់ មករា នៅមានបញ្ហារបួសជើងនៅឡើយ ដោយបន្សល់ទុកតាំងពីប្រកួតជាមួយនិង ឃីម បូរ៉ា មកម្លេះ ហើយជើងរបស់ មករា នូវហើមមិនបាត់ ទើបកូនសិស្សរបស់លោកសម្រេចមិនឡើងប្រកួតតែម្តង។ តាមពិតទៅលោកក៏ចង់ឲ្យ កូនសិស្សរបស់លោកឡើងប្រកួតជាមួយនិង អេលីត សាន់ ដែរ លោកខំព្យាយាមអោយ មករា ទៅពេទ្យនិងប្រើថ្នាំព្យាបាលដែរ តែរបួសហើមជើងមិនធូរសោះ៕