មឿន សុខហ៊ុច៖ ដោយសារតែគេមើលស្រាលមកលើរូបខ្ញុំ ទើបទទួលលទ្ធផលបែបនេះ(មានវីដេអូប្រកួត)
ដោយសារតែគេមើលស្រាលមកលើរូបខ្ញុំ ទើបរូបគេទទួលលទ្ធផលបែបនេះ, ទាំងនេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច និយាយក្រោយចប់ការប្រកួត បន្ទាប់ពីកីឡាករថៃ ក្រែងក្រៃ ត្រូវលោកគ្រូពេទ្យបញ្ឈប់ការប្រកួតក្នុងទឹកទី២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា គុនខ្មែរ មឿន សុខហ៊ុច បានប្រកួតជាមួយកីឡាករថៃ ក្រែងក្រៃ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរដែលបានធ្វើការផ្សាយផ្ទាល់៣ប៉ុស្តិ៍ព្រមគ្នា (CTN MYTV & CNC) ដោយការប្រកួត៧លើកកន្លងមករបស់កីឡាករទាំង២គឺ សុខហ៊ុច ឈ្នះ៣ ចាញ់៤ប្រកួត ដូច្នេះសម្រាប់ជំនួបលើកទី៨នេះកំណត់ត្រាកីឡាករទាំង២គឺឈ្នះ៤ និងចាញ់៤ដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ជំនួបលើកទី៨កាលពីព្រឹកមិញនេះ សុខហ៊ុច ក៏បាននិយាយបន្ថែមទៀតថា៖ ដោយសារតែ ក្រែងក្រៃ មិនប្រយ័ត្ន គួបផ្សំនិងការមើលស្រាល ទើបរូបគេអាចឆ្មក់ឳកាសវ៉ៃកែងទៅលើរូបគេបាន ស្របពេលដែលមុខរបួសនេះរយះធំពេកទើបលោកគ្រូពេទ្យសម្រេចចិត្តបញ្ឈប់ការប្រកួតនេះត្រឹមទឹកទី២តែម្តង។ (មានវីដេអូប្រកួត…)