
ផ្លូវការ! បើ រឿង សោភ័ណ្ឌ ឈ្នះការប្រកួតនៅសប្តាហ៍នេះ និងទទួលបានថវិកាបន្ថែម៥០០ដុល្លារពីប្រធានគោជល់
មុននេះបន្តិច ប្រធានគោជល់បានចូល Comment នៅក្នុង Facebook រឿង សោភ័ណ្ឌ ដោយគាត់បានសរេសេរថា ប្រសិនបើប្រកួតឈ្នះដៃគូនៅក្នុងសប្តាហ៍នេះនាខេត្តកំពង់ចាម លោកនឹងផ្តល់ថវិកាលើកទឹកចិត្តបន្ថែម៥០០ដុល្លារ។ ជាមួយគ្នានេះ កាលពីថ្ងៃម្សិលមិញនេះដែរ រឿង សោភ័ណ្ឌ ក៏បាននិយាយប្រាប់ MSR ថា៖ ដៃគូចាស់របស់គេ គឺជាអ្នកប្រដាល់ជនជាតិបារាំង ជូលែន គេគឺជាដៃគូប្រកួតពិបាកជាដៃគូផ្សេងៗដែលធ្លាប់ប្រកួតកន្លងមក ព្រោះថា គេមានកំលាំងវ៉ៃពេញ៥ទឹក វ៉ៃត្រូវមិនងាយស្រុត ហើយក៏មិនងាយបោះបង់ការប្រកួតដោយងាយៗនោះដែរ។ ដូច្នេះហើយ ទាំងចំណុចខ្លាំង និង ចំណុចខ្សោយ ដែលកណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានដឹងពីដៃគូដែលធ្លាប់ប្រកួតជាមួយគ្នាកន្លងមក រូបគេក៏កំពុងតែព្យាយាមហ្វឹកហាត់ដើម្បីបង្កើនស្ទុះ ហើយក៏មិនហ៊ានអ៊ួតអាងថា នឹងអាចឈ្នះទៅលើកីឡាករបារាំងនេះបាន១០០ភាគរយដែរ តែរូបគេនឹងប្រឹងប្រកួតឲ្យអស់ពីលទ្ធភាព ហើយធានាថានិងជក់ចិត្តជាមិនខាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅ រឿង សោភ័ណ្ឌ ធ្លាប់ប្រកួតស្មើពិន្ទុជាមួយកីឡាករបារាំង ជូនលែន នេះរួចម្តងហើយ តែពេលនោះក៏មានប្រិយ៍មិត្តមួយចំនួនក៏មិនពេញចិត្តចំពោះលទ្ធដែលចៅក្រមឲ្យស្មើគ្នា ដោយយល់ឃើញថា កីឡាករបារាំងសមតែឈ្នះពិន្ទុនាពេលនោះ។
ក្រៅពីការប្រកួតព្រឹត្តិការណ៍ គោជល់ ដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ចាមក្នុងសប្តាហ៍នេះ ក៏មានការប្រកួតគូអន្តរជាតិមួយគូទៀតផងដែរ រវាង ឡុង សំណាង និង កីឡាករថៃ ឌែន ភិឈីត រួមជាមួយគូពិសេសៗជក់ចិត្តជាច្រើនគូផ្សេងទៀត ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី ចាប់ពីម៉ោង៦ល្ងាចតទៅ៕