បន្ទាប់ពី Arsenal បានស្មើជាមួយ Manchester United Robin van Persie និង Ian Wright ធ្វើការរិះគន់លោក Unai Emery
(BC-99)
Robin van Persie និង Ian Wright បានរិះគន់ចំពោះវិធីសាស្រ្តក្នុងការប្រើបច្ចេកទេសរបស់លោក Unai Emery បន្ទាប់ពី Arsenal ស្មើ ១-១ ជាមួយ Manchester United នៅសប្តាហ៍ទី៧នៃការប្រកួតបាល់ទាត់ Premier League។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមកាំភ្លើងធំ Arsenal បានដេញតាមពីក្រោយយ៉ាងខ្លីនៅដើមតង់ទី២ដោយ Pierre-Emerick Aubameyang ស៊ុតបានស្មើ ១-១ បន្ទាប់ពីយុវកីឡាកររបស់បិសាចក្រហម Scott McTominay ធ្វើបានម្រេចមុននៅចុងតង់ទី១។ ក្រុមកាំភ្លើងធំ Arsenal ក្រោមការបញ្ជារបស់លោក Emery កាន់តែមានសន្ទុះវាយលុកបានល្អជាងក្រុមម្ចាស់ផ្ទះនៅ៤៥នាទីនាតង់ទី២នេះ ក៏ប៉ុន្តែសំរាប់អតីតកីឡាកររបស់ពួកគេគឺ Ian Wright និង Robin van Persie មិនសប្បាយចិត្តទៅនឹងរបៀបលេងរបស់ Arsenal នៅ Old Trafford ឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Wright បានប្រាប់ Optus Sport ថា៖“ រឿងដែលគួរឱ្យខកចិត្តគឺ Unai គាត់រើសកីឡាករ១១នាក់ដំបូងខុស។ ឱកាសរបស់ Arsenal មានច្រើននៅតង់ទី ២ តែពួកគេដូចជាមិនមានការជឿជាក់ក្នុងការយកឈ្នះសម្រាប់ការប្រកួតមួយនេះបាន។ ការដាក់ Xhaka ធ្វើជាប្រធានក្រុមវាប្រហែលជាមិនត្រឹមត្រូវទាំងស្រុងទេខណៈដែល Torreira សាកសមនឹងតំណែងនេះជាង ពីព្រោះខ្ញុំគិតថា Torreira គួរតែអាចធ្វើវាបាន។ មួយវិញទៀតខ្ញុំមានជំនឿលើ Caballos គួរតែជាប់ជម្រើស១១នាក់ដំបូង។ ថ្វីត្បិតតែឱកាសផ្តើមចេញពី Torreira និង Guendouzi ក៏ប៉ុន្តែខ្សែប្រយុទ្ធបែរជាធ្វើអោយបាត់ឱកាសទាំងនោះទៅវិញ។ អ្នកត្រូវគិតថាក្រុមដែលយើងកំពុងលេងជាមួយគឺជាក្រុម United! មិនមែនបាត់ឱកាសម្តងហើយអាចរៀបគម្រោងបង្កើតឱកាសបានជាថ្មីដោយវិធីងាយស្រួលរបស់លោក Unai ឡើយ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះដែរ Robin van Persie ដែលជាអតីតកីឡាកររបស់ Arsenal និង Manchester United ក៏បានយល់ស្របនិងការរិៈគន់របស់ Ian Wright ដោយបានលើកឡើងថា “ពិតជាអ៊ីចឹងមែនហើយ Emery គួរតែដាក់កីឡាករតង់ទី២លេងតាំងពីតង់ទី១មកម៉្លេះ។ គេមិនគួរបណ្តោយអោយខាតពេលអស់៤៥នាទីដំបូង រួចបានខិតខំធ្វើការយ៉ាងលំបាកក្នុងការតាមយកលទ្ធផលស្មើនៅ៤៥នាទីបន្ទាប់ដូច្នេះទេ!”
គួរបញ្ជាក់ថាក្រោយពីចប់ការប្រកួតនេះរួចរាល់ ក្រុមបិសាចក្រហមរបស់លោក Ole បានរំកឹលខ្លួនមួយកាំចេញពីលេខ១១មកកាន់លេខ១០ដោយមាន៩ពិន្ទុ រីឯក្រុមកាំភ្លើងធំ Arsenal ឋិតនៅលេខរៀងទី៤នៃតារាង Premier League សប្តាហ៍ទី៧ដោយមាន១២ពិន្ទុ។