• 3003
    0

    ដោយសារតែខកចិត្តចំពោះថ្នាក់ដឹកនាំក្លិប អ្នកគាំទ្រ Everton ជាច្រើនគំរាមថា ពួកគេនឹងនាំគ្នាដើរចេញពីកីឡដ្ឋានពេលប៉ះ Arsenal នៅ Goodison Park ថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខ។ កំហឹង និងភាពខកចិត្តបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយលេងមិនឈ្នះគេសោះប៉ុន្មានប្រកួតចុងក្រោយនេះ ធ្វើឲ្យក្រុមរហស្សនាមស្ករគ្រាប់រអិលផុតចេញពីទីតាំងមានកៅអីទៅប្រកួតពានអឺរ៉ុប និងនៅលើតំបន់កាត់ចោលតែ៥ពិន្ទុ។ ប្រកួតចុងក្រោយបង្អស់ ពួកគេបានចាញ់ក្រុមចាស់របស់អ្នកចាត់ការ Rafael Benitez គឺ Liverpool ដោយលទ្ធផល ១ទល់នឹង៤ ...
  • 1416
    0

    បន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២កាលពីយប់មិញ Michael Carrick បាន​សម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយបញ្ចប់តំណែងក្នុងនាមជាគ្រូបង្វឹកស្ដីទី ដែលដឹកនាំ៣ប្រកួតដោយមិនស្គាល់ពាក្យថាចាញ់។ ដោយឡែក គ្រូបង្វឹកថ្មី Ralf Rangnick នឹងចូលមកកាន់តំណែងនៅទឹកដី Old Trafford ជំនួសវិញជាមួយនឹងក្រុមការងាររបស់ខ្លួនរហូតដល់ចប់រដូវកាលនេះ។ ថ្លែងក្រោយបញ្ចប់ការប្រកួត បុរសវ័យ៤០ឆ្នាំបាននិយាយថា៖ “បន្ទាប់ពីបានគិត និងពិចារណាយ៉ាងល្អិតល្អន់បំផុត ខ្ញុំបានសម្រេចចិត្តចាកចេញពីនេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់និងការទុកចិត្តមកលើខ្ញុំ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Manchester ...
  • 2651
    0

    លោក Michael Carrick បាន​សម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយចប់ការងារជាអ្នកចាត់ការស្ដីទី ដែលលោកបានដឹកនាំ៣ប្រកួត និងបន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២។ “ក្រោយពិចារណាល្អិតល្អន់ ខ្ញុំសម្រេចចិត្តថា វាជាពេលសមស្របដែលត្រូវចាកចេញ។” នេះជាការបញ្ជាក់របស់លោក Carrick។ លោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការស្ដីទីរបស់បិសាចក្រហមរហូតដល់ដាច់រដូវកាល។ Carrick ដែលរួមចំណែកឈ្នះ Premier League បាន៥ដងនៅបិសាចក្រហមក្នុងរយៈពេល១២ឆ្នាំ ត្រូវបានដាក់ឲ្យមើលការខុសត្រូវក្នុងក្រុមក្នុងនាមអ្នកចាត់ការស្ដីទី ...
  • 1238
    0

    Cristiano Ronaldo រកបាន២គ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង២របស់ Manchester United លើ Arsenal នៃការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ។ Emile Smith Rowe បានទាត់បញ្ចូលទីឲ្យក្រុមកាំភ្លើងធំនាំមុខមួយគ្រាប់មុនក្នុងនាទី១៣ ដែលពេលនោះ David de Gea បានរងរបួសដួលទៅហើយ។ ប៉ុន្តែបន្ទាប់ពីពិនិត្យ V.A.R លោកអាជ្ញាកណ្ដាលបានអនុញ្ញាតឲ្យបាល់នោះចូលធម្មតា។ ដល់នាទី៤៤ ...
  • 1601
    0

    អ្នកចាំទី អ៊ុំ វិចិត្រ បានប្រកាសគណនី Facebook របស់ខ្លួនថា នឹងវិលទៅចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទសាជាថ្មី ក្រោយចាកចេញពីភ្នំពេញក្រោន។ កីឡាករធ្លាប់ជម្រើសជាតិកម្ពុជាត្រូវបានក្រុមជើងឯក​ Cambodian League 2021 ប្រកាសចែកផ្លូវនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ នេះក្រោយចំណាយពេលបាន២រដូវកាល។ វិចិត្រ រៀបរាប់ “៖ ជាដំបូងខ្ញុំបាទសូមអរគុណទៅ ដល់លោកប្រធានក្លិបលោក ឧកញ៉ា  ឬទ្ធី សំណាង ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ រួមទាំងអ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ ...
  • 2035
    0

    វាជារឿងដ៏សំណាងល្អមួយដែលអាចរក្សាតំណែងកំពូលតារាង Premier League ក្រោយទទួល​បានជ័យជម្នះយ៉ាងព្រឺព្រួចលើ Watford។ នេះជាការលើកឡើងរបស់លោក Thomas Tuchel អ្នកចាត់ការ Chelsea។ ក្នុងជ័យជម្នះ១ទល់នឹង២លើ Watford ក្រុមភ្ញៀវតោខៀវបានទាត់បញ្ចូលទីនាំមុខក្នុងនាទី២៩ ដោយ Mason Mount មុន Emmanuel Dennis ប្រើបច្ចេកទេសស៊ុតស្មើយ៉ាងស្អាតក្នុងនាទី៤៣។ Hakim Ziyech បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះនាទី៧២។ ដោយឡែក ប្រសិនបើ Chelsea ...
  • 15249
    0

    សារព័ត៌មានវៀតណាម Zing រាយការណ៍ថា ​​​Lionel Messi មានរឿងមិនសប្បាយចិត្តមួយចំពោះក្រុមការងាររៀបចំកម្មវិធី Ballon d’Or។ មុនកម្មវិធីចាប់ផ្ដើមជាផ្លូវការ ក្រុមគ្រួសារ Messi បានជួបជុំគ្នាថតរូប។ ស្រាប់តែពេលនោះ សមាជិករៀបចំម្នាក់ក៏បានចូលមកដល់ ហើយឲ្យនាង Antonella Roccuzzo ដែលជាភរិយា Messi ដើរចេញមួយភ្លែតពីកម្រាលព្រំក្រហម ដើម្បីឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាព Messi និងកូនៗទាំង៣នាក់។ ដោយឃើញទង្វើមិនសមរម្យបែបនេះ Messi ក៏បានឲ្យអ្នករៀបចំកម្មវិធីរូបនោះដើរចេញ ...
  • 1528
    0

    ក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេសបានបំបាក់ក្រុមនារីជម្រើសជាតិឡេតូនី ដោយលទ្ធផល២០ទល់នឹង០ ក្នុងការប្រកួតជម្រុះ Women FIFA World Cup 2023 នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា។ កីឡាការិនី Ellen White រកបាន៣គ្រាប់ដែលធ្វើឲ្យនាងក្លាយទៅជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស ដោយមាន៤៨គ្រាប់ពីការចូលលេង១០១ប្រកួត វ៉ាផុតម្ចាស់កំណត់ត្រាចាស់ នាង Kelly Smith ដែលមាន៤៦គ្រាប់។ ទន្ទឹមនឹងនេះក្នុងការប្រកួតដដែល កីឡាការិនី Bethany Jane Mead ...
  • 5566
    0

    Cristiano Ronaldo បាន​បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះសម្ដីលោក Pascal Ferre នាយករៀបចំកម្មវិធី Ballon d’Or ដែលចោទប្រកាន់ខ្លួនថា មានបំណងចង់ឈ្នះពានរង្វាន់នេះច្រើនជាង Lionel Messi។ “និពន្ធនាយក Frace Football និយាយបំភ្លៃ និងយកឈ្មោះខ្ញុំទៅពាក់ព័ន្ធលើគាត់ និងការងារគាត់។ ទង្វើអ៊ីចឹងមិនអាចទទួល​យកបានទេសម្រាប់បុគ្គលដែលទទួលខុសត្រូវលើកម្មវិធីធំបែបនេះ។” នេះជាសាររបស់ Ronaldo លើទំព័រផ្លូវការខ្លួន។   “Ferre បានប្រព្រឹត្តដោយមិនគោរពចំពោះអ្នកដែលឲ្យតម្លៃចំពោះពានរង្វាន់របស់ France ...
  • 5179
    0

    Lionel Messi ទទួល​បានពានរង្វាន់ Ballon d’Or ឆ្នាំ២០២១ និងជាលើកទី៧របស់ខ្លួន។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានរួមចំណែកជួយប្រទេសរបស់គេឈ្នះជើងឯក Copa America លើកដំបូង ហើយរកបាន៤០គ្រាប់ក្នុងឆ្នាំ២០២១ ដោយ២៨គ្រាប់នៅ FC Barcelona, ៤គ្រាប់នៅ Paris Saint Germain និង៨គ្រាប់សម្រាប់ជម្រើសជាតិអាហ្សង់ទីន។ Robert Lewandowski ស្ថិតនៅចំណាត់ថ្នាក់លេខ២, ខ្សែបម្រើ Chelsea និងអ៊ីតាលី ...