• 1032
    0

    ការប្រកួតដណ្ដើមប្រាក់២លានរៀលពីគោជល់កាលពីថ្ងៃ សៅរ៍ អ្នកប្រដាល់គុនខ្មែរ វេង សុភ័ក្រ្ក ប្រើពេលមិនដល់១ទឹកក្នុងការផ្តួល ចឹក ស៊ីវិន អោយបោះបង់ការប្រកួត ។ សម្រាប់សប្ដាហ៍នេះការប្រកួតដណ្ដើមប្រាក់២លានរៀលពីគោជល់គឺ ជាជំនួបសងសឹករវាង វ៉ាន់ វឿន និង ជ័រ ពៅ ។ ការប្រកួតលើកមុន ជ័រ ពៅ បានផ្តួលអោយ វ៉ាន់ វឿន បោះបង់ការប្រកួតមុនទឹកទី៥ ។ ...
  • 1332
    0

    ក្រុមជម្រើសជាតិកម្ពុជា​ បានធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយចប់ភារកិច្ចក្នុងពានរង្វាន់ AFF SUZUKI CUP 2020 កាលពីម្សិលមិញ។ ក្រុមរហស្សនាមគោព្រៃបានរងបរាជ័យ៣លើកក្នុងការប្រកួត៤ដងក្នុងពានរង្វាន់ប្រចាំតំបន់ ខណៈអ្វីដែលធ្វើឱ្យក្រុមផ្សេងៗមានការចាប់អារម្មណ៍នោះគឺការគ្រប់គ្រងបាល់បានច្រើននៅលើទីលាន។ គួរឱ្យដឹងថា កម្ពុជានៅតែបន្តប្រវត្តិសាស្រ្តមិនអាចឡើងទៅកាន់ជុំបន្តបានទៀតឡើយក្រោយបញ្ចប់វគ្គចែកពូល ក្រោយបង្ហាញវត្តមានចំនួន៨លើកកន្លងមក។
  • 1943
    0

    Manchester City បន្តរក្សាតំណែងកំពូលតារាង Premier League បន្ទាប់ពីបានយកឈ្នះ Newcastle United ០ទល់នឹង៤ នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ។ ជ័យជម្នះក្នុងជុំទី១៨រដូវកាលនេះ ក៏ជាការឈ្នះលើកទី៣៤របស់ក្រុមរហស្សនាមមេឃខៀវនៅ Premier League គិតចំណោមការប្រកួតក្នុងឆ្នាំ២០២១។ នេះជាស្ថិតិដែលពុំទាន់មានក្រុមណាមួយធ្វើបានក្នុងប្រវត្តិសាស្ត្រជើងឯកជាតិអង់គ្លេស។ បើតាមសារព័ត៌មាន Sky Sports គឺក្រុមលោក Pep Guardiola បានបំបែកកំណត់ត្រា Liverpool ...
  • 4220
    0

    លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីទទូចថា ការព្យាយាមឈ្នះម៉ាឡេស៊ីដល់ទៅ៤ទល់នឹង១ ដោយសារលោកដឹងថា វៀតណាមក៏នឹងឈ្នះកម្ពុជាច្រើនគ្រាប់ដែរ ដើម្បីយកតំណែងកំពូលតារាងប្រចាំពូល B។ មុនការប្រកួតចុងក្រោយប្រចាំពូល B នៃព្រឹត្តិការណ៍ AFF Cup 2020 ឥណ្ឌូនេស៊ី និងវៀតណាម មាន៧ពិន្ទុស្មើគ្នា ខុសគ្នាតែផលសងគ្រាប់បាល់ប៉ុណ្ណោះ (ឥណ្ឌូនេស៊ី +6 និងវៀតណាម +5)។ ចប់ការប្រកួតឥណ្ឌូនេស៊ី ឈ្នះម៉ាឡេស៊ី ៤ទល់នឹង១ ...
  • 2150
    0

    ពូល A ប្រចាំពានរង្វាន់ AFF Cup 2020 បានបញ្ចប់ការប្រកួតជាស្ថាពរហើយ ដោយក្រុមជម្រើសជាតិថៃ បានយកឈ្នះសិង្ហបុរី ២ទល់នឹង០ យកបានចំណាត់ថ្នាក់លេខ១។ ចំណែកសិង្ហបុរី ទទួល​បានចំណាត់ថ្នាក់លេខ២។ ក្រុមរហស្សនាមដំរីចម្បាំងថៃ បានបញ្ចប់នៅលេខ១ក្នុងពូល A ជាមួយជ័យជម្នះទាំង៤លើក មាន១២ពិន្ទុ ខណៈក្រុមតោកន្ទុយត្រីសិង្ហបុរី ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ។ លទ្ធផលផ្សេងៗទៀតក្នុងពូល A នេះ ហ្វីលីពីនឈ្នះមីយ៉ាន់ម៉ា ...
  • 3821
    0

    Tammy Abraham រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ខណៈមិត្តរួមក្រុម Nicolo Zaniolo និង Chris Smalling បន្ថែមបានម្នាក់មួយគ្រាប់ជួយ Roma ឈ្នះម្ចាស់ផ្ទះ Atlanta ១ទល់នឹង៤។ ក្នុងការប្រកួតនេះ Roma គ្រប់គ្រងបាល់បានតែ២៩ភាគរយទល់នឹង៧១ភាគរយរបស់​ Atlanta។ ទន្ទឹមនឹងនេះ Atlanta ស៊ុតចំគោលដៅ៦ដង និង Roma ៥ដង។ ចំណែកស៊ុតមិនចំគោលដៅវិញ Atlanta ...
  • 3000
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបិទវគ្គចែកពូល AFF Cup 2020 ប្រចាំពូល B តទល់ក្រុមការពារតំណែងជើងឯកវៀតណាម នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ នេះ។ ទាក់ទងទៅនឹងការប្រកួតនេះ លោក Park Hang-seo គ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម ថ្លែងថា កូនក្រុមរបស់លោកនឹងលេងអស់ពីសមត្ថភាព។ “កម្ពុជាកំពុងមានកម្លាំងចិត្ត ក្រោយឈ្នះឡាវ។ កម្ពុជាមានទស្សនៈវិស័យផ្ទាល់ខ្លួន។ ពួកគេអាចលេងវាយបកបានលឿន និងបញ្ជូនច្បាស់។ ខ្ញុំមិនប្រាកដទេថា ពួកគេនឹងលេងបែបនេះទៀត ឬការពារច្រើនដូចក្រុមដទៃ។ ...
  • 8165
    0

    តាមរយៈសារព័ត៌មាន​វៀតណាម Zing លោក Leonardo Vitorino អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យល់ឃើញថា គុណផលក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន ពុំរីកចម្រើនច្រើនគួរកត់សម្គាល់ឡើយ​ បើប្រៀបទៅនឹងអំឡុងលោកនៅធ្វើគ្រូធំ កាលឆ្នាំ២០១៧។ អ្នកសារព័ត៌មានវៀតណាម Zing បានសួរបុរសជនជាតិប្រេស៊ីលបែបនេះ “៖មើលទៅលោកដូចជាខកចិត្តនឹង Honda ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានែ៎។ យ៉ាង​ណា​មិញ ក្នុង​ពាន AFF Cup 2020 នេះ ក្រុម​កម្ពុជា​ក៏​លេង​មិន​អន់​ដែរ ទើបតែយកឈ្នះឡាវ ៣-០ ...
  • 1318
    0

    ក្លឹបបាល់ទាត់ជាច្រើននៅក្របខ័ណ្ឌ Premier League ត្រូវបានគេរាយការណ៍មកថាបាន បានដាក់សំណើររួមគ្នាដើម្បីសុំផ្អាកការប្រកួតរហូតដល់ខែថ្ងៃទី៨-៩មករាខាងមុខនេះ ក្រោយពេលវីរុសកូវីដ១៩ថ្មី Omicron ចាប់ផ្តើមវាយលុកនៅចក្រភពអង់គ្លេស។ ជាក់ស្តែងការប្រកួតមួយចំនួនត្រូវបានផ្អាកដោយសារតែ កីឡាករមួយចំនួនបានឆ្លងវីរុសកូវីដ១៩ធ្វើឱ្យក្លឹបសាមីបានសម្រេចចិត្តស្នើផ្អាកការប្រកួតដើម្បីកុំឱ្យមានបញ្ហាធំកើតឡើង និងដើម្បីថែរក្សាសុវត្តិភាពដល់សមាជិកផ្សេងៗទៀតផងដែរ។ Tottenham Hotspurs គឺជាក្លឹបដែលមានបញ្ហាខាងលើនេះហើយត្រូវបានលុបការប្រកួតមុនគេ ក្រោយពេលដែលកីឡាករ៦រូបនិងក្រុមការងារ២រូបបានឆ្លងវីរុសកូវីដ១៩។ យ៉ាងណាក្តីគិតមកទល់ពេលនេះ ថ្នាក់ដឹកនាំក្របខ័ណ្ឌ Premier League ពុំទាន់មានការសម្រេចចិត្តជាផ្លូវការយ៉ាងណាទេចំពោះករណីមួយនេះ ស្របពេលការប្រកួតនៅតែបន្តជាធម្មតាទៀតនៅសប្តាហ៍ប៉ុន្តែមានតែ១០ក្រុមប៉ុណ្ណោះដែលត្រូវធ្វើការប្រកួត ខណៈ១០ក្រុមទៀតបានសម្រេចផ្អាក។
  • 1369
    0

    Liverpool បានផ្ដួល Newcastle United ដោយលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ។ Jonjo Shelvey រកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមសារិកាព្រៃនាំមុខមុនក្នុងនាទីទី៧ មុន Diogo Jota ទាត់បញ្ចូលទីតាមស្មើ។ ៤នាទីក្រោយមក Mohamed Salah ទាត់បន្ថែមបញ្ចូលទី និងជាគ្រាប់បាល់ទី២២របស់គេសម្រាប់ Liverpool នៅរដូវកាលនេះ។ ...