ទីលានហ្វឹកហាត់ Bearwood Park របស់ក្លឹប Reading FC នឹងត្រូវដាក់លក់ដើម្បីរកចំណូលបន្ថែមមកឲ្យក្លឹប
ម្ចាស់ក្លឹប Reading គឺលោក តៃ យុងកឺ (Dai Yongge) នឹងត្រៀមលក់ទិលានហ្វឹកហាត់ Bearwood Park របស់ក្លឹបដើម្បីរៃអង្គាសថវិការយៈពេលខ្លីសម្រាប់ក្លឹប។
ក្លឹប Reading បានរងគ្រោះដោយវិបត្តិបញ្ហាហិរញ្ញវត្ថុដោយពួកគេត្រូវបានកាត់ប្រាំមួយពិន្ទុត្ថុរួចមកហើយនៅរដូវកាលនេះ។ League One បានជំរុញឱ្យលោក Dai វិនិយោគឱ្យក្លឹប ឬរៀបចំដើម្បីលក់ជាបន្ទាន់។ ម្ចាស់ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាពួកគេគឺកំពុងតែពិភាក្សាជាមួយនឹងម្ចាស់ជំនួញផ្សេងៗទៀតដើម្បីឲ្យពួកគេក្លាយជាម្ចាស់ទីលានហ្វឹកហាត់ថ្មីសម្រាប់ក្លឹបមួយនេះ។
ក្លឹប Reading បានចេញសេចក្តីថ្លែងការណ័នៅលើគេហទំព័រផ្លូវការរបស់ខ្លួនដោយបានរៀបរាប់ថា: “លោក Dai បច្ចុប្បន្នគឺកំពុងវាយតម្លៃគ្រប់ជម្រើសទាំងអស់នាពេលនេះដើម្បីធានាបាននូវទឺកប្រាក់គ្រប់គ្រាន់រហូតដល់ម្ចាស់កម្មសិទ្ធិថ្មីត្រូវបានរកឃើញ។ គាត់នឹងលក់ Bearwood Park ភ្លាមៗ ប្រសិនបើមានតម្លៃសមស្របណាមួយមកដល់។
ខណៈពេលដែលការសន្ទនាជាមួយក្រុមកម្មសិទ្ធិថ្មីតែមិនទាន់មានកិច្ចព្រមព្រៀងជាមួយភាគីណាមួយនៅឡើយ។ លោក Dai និងអ្នកតំណាងរបស់គាត់គឺកំពុងបន្តទំនាក់ទំនងជាមួយភាគីដែលចាប់អារម្មណ៍ហើយសង្ឃឹមថានឹងឈានទៅមុខក្នុងឱកាសដ៏ឆាប់បំផុត។
កាលពីខែមុន អ្នកគាំទ្រ Reading FC រាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្លឹបហើយអ្នកគាំទ្រក្លឹប Port Vale FC ក៏បានចូលរួមដោយកាន់ប៉ាដាក្រហមអំពាវនាវឱ្យមានបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងលើម្ចាស់ក្លឹបក្នុងអំឡុងពេលការប្រកួត League One របស់ពួកគេកាលពីថ្ងៃអង្គារ។ ក្នុងរយៈពេលបីរដូវកាល Reading បានធ្លាក់ទៅក្របខណ្ឌ Championship ហើយពេលនេះកំពុងស្ថិតនៅកៀកបាតតារាងក្របខ៏ណ្ឌ League One ដោយមាន 16 ពិន្ទុ ត្រូវបានកាត់ចោលខណៈដែលក្លិបមិនបានបំពេញ និងបំពានទៅលើផ្នែកហិរញ្ញវត្ថុ ។