Omar Samb ព្រមតាម ឈឿង ល្វៃ ដើម្បីបានប្រកួតជាមួយគ្នានៅបារាំង
បន្ទាប់ពីប្រកួតតំណាងគុនខ្មែរបានទទួលជោគជ័យនៅទឹកដីកម្ពុជា ដោយយកឈ្នះកីឡាករទួគី ាAdem Kabak រួច កីឡាករ Omar Samb បានបង្ហើបអារម្មណ៍ចង់សាកក្បាច់គុនខ្មែរជាមួយជើងខ្លាំងគុនខ្មែរ ឈឿង ល្វៃ លើប្រភេទទម្ងន់ ៧១ គីឡូក្រាម ។ បន្ទាប់ពីទទួលបានដំណឹងខាង ឈឿង ល្វៃ និងគ្រូបង្វឹក ចង់ប្រកួតលើប្រភេទទម្ងន់ ៧២ គីឡូក្រាម ហើយពេលនេះខាង Omar និងលោកគ្រូបង្វឹក Albert ក៍ព្រមព្រៀមទទួលយកសំណើរនេះ ដោយបានកំណត់ពេលវេលាប្រកួតនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៤ នាទីក្រុង បុកដូ ប្រទេស បារាំង ។ ទោះបីយ៉ាងនឹងត្រឹមការចរចារតាមលើទម្ងន់តែប៉ុណ្ណោះ ខណៈការរៀបចំជាផ្លូវការ និងកិច្ចព្រមព្រៀមផ្សេងៗ ភាគីទាំងសងខាងមិនទាន់ឯកភាពនៅឡើយទេ ។