អតីតខ្សែការពារ Sun Jihai របស់ Man City កំពុងជោគជ័យរឿងជំនួញ
Sun Jihai មានទ្រព្យសម្បត្តិប៉ាន់ស្មានជាងប្រហែល ២៥លានដុល្លារ ដោយសារជំនួញបន្ទាប់ពីចូលនិវត្តន៍។
Sun Jihai (Sun Jihai) ជាកីឡាករចិនដំបូងគេដែលប្រកបអាជីពនៅ Premier League ជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកីឡា និងបច្ចេកវិទ្យាមួយដែលមានឈ្មោះថា HaiQiu Sports ។
កម្មវិធីអនឡាញដែលបង្កើតឡើងដោយក្រុមហ៊ុនរបស់ Sun Jihai បានទាក់ទាញអ្នកប្រើប្រាស់ជាង៤០០លាននាក់នៅក្នុងប្រទេសចិន ហើយត្រូវបានប្រើប្រាស់ដោយតារាល្បីៗ និងទស្សនិកជនជាច្រើនដើម្បីទស្សន៍ទាយ និងធ្វើអន្តរកម្មអំពីការប្រកួតបាល់ទាត់។
Sun Jihai បានបង្កើតក្រុមហ៊ុននៅក្នុងឆ្នាំ២០១៥ បន្ទាប់មកបានទទួលការវិនិយោគពី China Media Capital ដែលកាន់កាប់ភាគហ៊ុន១៣ភាគរយនៃក្រុមហ៊ុន City Football Group (ក្រុមដែលកាន់កាប់ Man City៕