ក្រុមបាល់បោះនារីជិះរទេះកម្ពុជាស៊ីថៃឡើងផ្ដាច់ព្រ័ត្រជម្រុះប៉ារ៉ាឡាំពិក
ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជាបានឡើងវគ្គផ្ដាច់ព្រ័ត្រ ជើងឯកអាស៊ី-អូសេអានី នៅក្រុងបាងកក ប្រទេសថៃ ឬ (Bangkok 3×3 Wheelchair Basketball AOZ Cup) និងវគ្គជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ២០២៤។
ក្រុមកម្ពុជាបានឈ្នះក្រុមម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៧-៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា។ កម្ពុជាត្រូវប៉ះក្រុមបាល់បោះនារីជិះរទេះចិន នៅម៉ោង១០ព្រឹក ថ្ងៃសុក្រ ទី១២ ខែមករា។ ក្រុមឈ្នះផ្ដាច់ព្រ័ត្រនឹងទទួលបានកៅអីទៅប្រកួតប៉ារ៉ាឡាំពិក ក្រុង ប៉ារីស ប្រទេស បារាំង ឆ្នាំ២០២៤នេះ។
ចំណែកក្រុមលេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន៕