ចចាមអារ៉ាម ៖ អតីតខ្សែបម្រើថាយហ្គឺរ Blasco ត្រូវបានភ្ជាប់ទៅនឹងវិសាខា និងក្រោន
ខ្សែបម្រើ Victor Blasco នាពេលថ្មីៗនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការទៅចូលរួមជាមួយវិសាខា និងភ្នំពេញក្រោន ក្រោយចាកចេញពីអង្គរថាយហ្គឺរ។
កីឡាករជនជាតិអេស្ប៉ាញបានមកដល់កម្ពុជាដំបូងក្នុងជើងទី២ រដូវកាល២០២២ ដោយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ហើយបន្តទៅអង្គរថាយហ្គឺរ ជុំទី១រដូវកាល២០២៣។
យ៉ាងណា ក្រោយចប់ជុំទី១ Blasco បានចាកចេញ ហើយជុំទី២នេះ មានព័ត៌មានជាច្រើនថា រូបគេទំនងផ្ទេរទៅវិសាខា ឬភ្នំពេញក្រោន។
សម្រាប់វិសាខាមានកីឡាករបរទេសពេញអស់ហើយ ខណៈភ្នំពេញក្រោន នៅខ្វះម្នាក់ទៀត បន្ទាប់ពី Yudai Ogawa អាចលេងក្នុងនាមកីឡាករសញ្ជាតិខ្មែរ៕