ថ្ងៃសម្រាក FIFA Day នឹងផ្ដល់ផលវិជ្ជមានដល់ភ្នំពេញក្រោន
ដោយសារតែមានការប្រកួតច្រើនទាំងក្នុងស្រុក និងអន្តរជាតិកន្លងមក កីឡាកររបស់ភ្នំពេញក្រោន មានភាពហត់នឿយ និងអ្នកខ្លះមានបញ្ហារបួស។
ជាក់ស្ដែង ៣ប្រកួតចុងក្រោយ ភ្នំពេញក្រោនមិនដែលឈ្នះឡើយ ពោលចាញ់គិរីវង់សុខសែនជ័យក្នុងលីគ, ស្មើបឹងកេត និងចាញ់ Macarthur ដល់ទៅ៥ទល់នឹង០ នៅ AFC Cup។
កីឡាករស្នូល៣រូប គឺ Andres Nieto, Soe Moe Kyaw និង Yudai Ogawa មិនមានលក្ខណៈពេញលេញ (អត់ fit)។ តែយ៉ាងណា គេរំពឹងថា ការសម្រាកអំឡុង FIFA Day នេះនឹងផ្ដល់ផលវិជ្ជមានដល់ភ្នំពេញក្រោន។
ការប្រកួត Cambodian Premier League នឹងត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ដែលភ្នំពេញក្រោនត្រូវជួបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ក្រុមជើងឯកលីគកំពូលកម្ពុជាក៏នឹងទទួលក្រុម DH Cebu របស់ហ្វីលីពីនសម្រាប់ការប្រកួតវគ្គចែកពូល AFC Cup៕