CPL ប្រកាសជាផ្លូវការពីការមិនបន្តកុងត្រាលោក Satoshi
ក្រុមហ៊ុន Cambodian Premier League (CPL) សម្រេចមិនបន្តកិច្ចសន្យាដល់លោក Satoshi Saito ទេ។
លោក Satoshi បានចូលកាន់តំណែងជានាយកប្រតិបត្តិ CPL ជាផ្លូវការកាលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១លើកិច្ចសន្យាដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៣។
បុរសជនជាតិជប៉ុនដែលធ្លាប់ជាអ្នកជំនាញទីផ្សារនៅក្លិបបាល់ទាត់ Barcelona បានចូលកាន់តំណែងជានាយកប្រតិបត្តិ Cambodian Premier League ដើមឆ្នាំ២០២២។ លោកបានធ្វើកំណែទម្រង់ជាច្រើនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពក្លិប ក៏ដូចជាការប្រកួតប្រជែង៕