ប្រធានក្លិប Everton ទទួលមរណភាព
ប្រធានក្លិប Everton លោក Bill Kenwright ដែលជាអ្នកផលិតកុន និងផលិតភាពយន្តដ៏ល្បីល្បាញរបស់ West End ផងនោះ បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ។
Kenwright បានធ្វើការវះកាត់យកដុំសាច់មហារីកចេញពីថ្លើមកាលពីប្រាំបីសប្តាហ៍មុន។
លោកបានចូលរួមក្រុមប្រឹក្សា Everton តាំងពីឆ្នាំ ១៩៨៩ និងកាន់តំណែងជាប្រធានក្លិបនៅ Goodison Park ក្នុងឆ្នាំ ២០០៤។
Kenwright ក៏ជាផលិតកររឿងដ៏ឆ្នើមមួយរូបនៅអង់គ្លេសដែលធ្លាប់ទទួលបានពានរង្វាន់ជាហូរហែ៕