ស្មាត់បាល់ទះជម្រើសជាតិ វឿន វាសនា ចេញទៅលេងនៅលីគកំពូលតៃវ៉ាន់២ឆ្នាំ
សមាគមកីឡាបាល់ទះ វិសាខា បានប្រកាសនៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា នេះថា កីឡាករ វឿន វាសនា នឹងផ្ទេរទៅចូលរួម ជាមួយក្លិបបាល់ទះ Taichung Win Streak Men’s Volleyball នៅកោះតៃវ៉ាន់ រយៈពេល២ឆ្នាំ។
នេះជាប្រទេសទី៣ហើយដែលកីឡាករក្លិបវិសាខាទៅលេងក្រៅប្រទេស បន្ទាប់ពីថៃ និងវៀតណាម។ បើតាមប្រភពព័ត៌៌មានមួយចំនួន ការផ្ទេររបស់ស្មាត់១ម៉ែត្រ៩១រូបនេះមានតម្លៃដល់ទៅ១០ម៉ឺនដុល្លារអាមេរិកឯណោះ។
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយចំនួន វឿន វាសនា នឹងទទួលបានថ្លៃនឿយហត់១០មុឺនដុល្លារក្នុងរយៈពេល២ឆ្នាំ៕