Al Hilal ព្រមព្រៀងតម្លៃផ្ទេរ Neymar ពី PSG
Paris Saint Germain បានយល់ព្រមលក់ Neymar ទៅឱ្យ Al Hilal ក្នុងតម្លៃ៩០លានផោន។
ការផ្ទេរនឹងត្រូវបានបំពេញលើនីតិវិធីពិនិត្យសុខភាព និងឈានទៅបំពេញឯកសារជាបន្ត។
Neymar ដែលបានចូលរួមជាមួយ PSG ក្នុងតម្លៃឯតទគ្គកម្មពិភពលោក២០០លានផោន កាលឆ្នាំ២០១៧ ត្រូវបានដកចេញពីក្រុម ថ្ងៃបើកឆាកលីគកំពូលបារាំងរដូវកាលថ្មី ប៉ះ Lorient កាលថ្ងៃសៅរ៍។ គេក៏មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្គោល Luis Enrique ផងដែរ៕